​​អាវុធហត្ថ​ចាប់​ឈើប្រណិត​ដឹក​តាម​តូ​រី​ស ប្រគល់​ឲ្យ​មេព្រៃ​ចាត់ចែង​តាមច្បាប់​

0

កំពង់ស្ពឺ​=​ឈើប្រណិត​ប្រភេទ​ធ្នង់​និង​សុ​ក្រម​ចំនួន​៣៩​ដុំ​ធំៗ​ដែល​បាន​ដឹក​តាម​ឡាន​តូ​រី​សត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​កំពង់ស្ពឺ​ស្ទាក់ចាប់​បានខ​ណះ​ដែល​ឡា​នេះ​បានធ្វើ​ដំណើរ​លើផ្លូវ​ជាតិ​លេខ​៤២ ពី​ចំណុច​ដែន​ជំរក​សត្វ​ព្រៃភ្នំ ឪ​រ៉ា​ល់ មកកាន់​ទី​រួម​ខេត្តកំពង់ស្ពឺ ។​IMG-20150118-WA0051
​តាម​ការ​ឲ្យ​ដឹង​ពី​លោក​អនុ​សេនី​យ៏​ឯក ទិ​ត្យ វ​ណ្ណះ នាយ​កា​រិ​យា​ល​យ័​ស្រាវជ្រាវ កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា​កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៥​កំលាំង​កងរាជអាវុធហត្ថ​កំពង់ស្ពឺ​បានទទួល​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ម៉ែន ស៊ី​ប៊​ន មេបញ្ជាការ​ចេញ​ល្បាត​ក្នុង​ន​យ័​ទប់ស្កាត់​រាល់​បទ ល្មើស​ដែល​កើតមាន​លើ​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ជា​រៀងរាល់ថ្ងៃ​។​IMG-20150118-WA0060
​លោក​អនុ​សេនី​យ៏​ឯក ទិ​ត្យ វ​ណ្ណះ​បាន​ឲ្យ​ដឹង​ទៀតថា​ដោយបាន​ទទួល​ព​ត៏​មាន ថា​មាន​ឡាន​តូ​រី​ស​មួយ​បាន​ដឹកឈើ​ធ្នង់ និង ឈើ​សុ​ក្រម​គ្មាន​ច្បាប់​អនុញ្ញាតិ ធ្វើ ដំណើរ​ឆ្លងកាត់​តាម​ចំណុច​ក្នុង​តំបន់​ស្រុក​ឪ​រ៉ា​ល់​និង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ ស្ពឺ​តាម​ផ្លូវជាតិ​លេខ​៤២ កំលាំង​ក៏បាន​ស្ទាក់​ឃាត់​បាន​ភ្លាមៗ​។​
​ប្រភព​បន្តថា​ក្រោយពេល​ចុះទៅ​បង្ក្រាបបាន​កំលាំង​បាន​រកឃើញ​ឈើ​ធ្នង់​និង​សុ​ក្រម​ចំនួន​៣៩​ដុំ​ស្មើរ​ជាង​២​ម៉ែត្រគូប​ដែលជា​ប្រ​ឈើ​ម៉ៃ​តាប់​សម្រាប់​កែឆ្នៃ​។​ក្រោយពី​ដឹងខ្លួន​ក្រុម​ឈ្មួញ​រកស៊ី​រួមទាំង​អ្នកបើក​បរបាន​ចុះ​រត់គេចខ្លួន​ចូល​ព្រៃ​បាត់​។​IMG-20150118-WA0063
​ឈើ​ទាំងនេះ​ឈ្មួញ​បាន​ដឹក​តាម​ឡាន​បំ​រ៉ុង​យកទៅ​ទុក​ក្នុង​ទឹកដី​ស្រុក​គងពិសី​និង​ស្រុក​បសេដ្ឋ​ក្នុង​បំណង​ចេញទៅ​ប្រទេសជិតខាង​ដែល​ពេលបច្ចុប្បន្ន​ឈើប្រណិត​ធ្នង់​និង​សុ​ក្រម​បាន​ត្រូវប៉ាន់​យ៉ាងខ្លាំង​បន្ទាប់ពី​ឈើ​ក្រញូង​ជិត​បាន​បាត់ឈ្មោះ​ពី​ក្នុងព្រៃ​ធម្មជាតិ​បាត់ទៅហើយ​។​​ក្រោយពី​ការបង្ក្រាប កំលាំង​កងរាជអាវុធហត្ថ​កំពង់ស្ពឺ​បានប្រគល់​ឈើ​ទាំងនេះ ទៅ​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​នៅ​រសៀល​ថ្ងៃខែ​ដដែល​ជា​អ្នកថែរក្សា​និង​កសាង​សុំ​ណុំ​រឿង​តាម​និតិ​វិធី​នៃ​ច្បាប់​ព្រៃឈើ​។​
​មានការ​លើកឡើងថា​ក្រុម​សមត្ថកិច្ច​ដែលមាន​វត្ត​មាននៅ​ចំណុច​ខាងលើ​ហាក់​គ្មាន​គំនិត​ក្នុងការ​បង្ក្រាប​នោះទេ​។​ហើយ​ករណី​ប្រភេទ​ដូចខាងលើ​នេះ​មួយ​យប់​បាន​ឆ្លងកាត់​ស្រុក​ឪ​រ៉ា​ល់ ជាពិសេស​ចេញពី​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឪ​រ៉ា​ល់​នេះ ក៏​មិន តិ​គ្រឿង​ដែរ​។ ដោយ​ឈ្មួញ​ទាំងនោះ​គ្រាន់តែ​ទូរ​សព្ទ័​ប្រាប់​សមត្ថកិច្ច​ជំនាញ​ជាការ​ស្រេច​។IMG-20150118-WA0064 គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៏​ជាងនេះទៅទៀត​ពួក​ឈ្មួញ​បាន​ប្រើ​រូបភាព​ដឹកឈើ​ប្រណិត​គ្រប់​ប្រភេទ​ទាំង​ថ្ងៃ​ក្នុង​រូបភាព​បង្កប់​ក្រោម​ធ្យូង​និង​អុស​ហើយ​ពួក​ឈ្មួញ​ទាំងនោះ​មិន​ហ៊ាន​លាក់​ជំនាញ​ទេ​ដោយ​គ្រាន់តែ​បិទបាំង​ខ្លះ​លាក់​ភ្នែក​មហាជន​តែប៉ុណ្ណោះ​។​​បើទោះជា​មាន​បទបញ្ជា​ដ៏​តឹងរឹង​យ៉ាងណាក្តី​ការ​បណ្តែតបណ្តោយ​ឲ្យ​មានការ​ដឹកឈើ​ខុសច្បាប់​នៅតែ​បន្ត​យ៉ាង​រលូន​ដោយ​គ្រាន់តែ​ប្តូរ​រូបភាព​ឲ្យ​ខុស​ពីមុន​ជៀសវាង​ត្រូវមាត់​ថ្នាក់លើ​តែប៉ុណ្ណោះ​ឬ​កុំ​ឲ្យ​គគឹក​គគ្រេង​ដូច​មុន​ពេក​ចំពោះ​ឈើ​ទាំងនេះ​មាននៅ​តែ​លើទឹក​ដី​ដែល​បរិស្ថាន​ជា​អ្នកគ្រប់គ្រង​តែប៉ុណ្ណោះ​។​