បុរស​ម្នាក់​មាន​វ័យ​២២​ឆ្នាំ​ដេកស្លាប់​លើ​គ្រែ​ដោយ​មិនដឹង​មូលហេតុ​

0

សៀមរាប ៖ បុរស​វ័យ​២២​ឆ្នាំ​ម្នាក់​ត្រូវបាន​ក្រុមគ្រួសារ​ផ្អើល​ស្រែក​ឆោ​រ​ឡោ​ទាំង​ព្រឹក​ថ្ងៃទី​១៩​ខែមករា​នេះ គ​ណះ​ពេលដែល​ក្រុមគ្រួសារ​បានឃើញ​បុរសរងគ្រោះ​រូបនេះ​បាន​ដេកស្លាប់​នៅលើ​គ្រែ ។ ក្រុមគ្រួសារ​បុរសរងគ្រោះ​បានអោយដឹងថា​នៅមុខ​ពេល​កើតហេតុ​02បុរសរងគ្រោះ​រូបនេះ​មាន​សភាព​ធម្មតា​មិនមាន​ទាស់​ពាក្យសម្តី​ឫ​ក៏មាន​បញ្ហា​ជាមួយ​ក្រុមគ្រួសារ​ឫ​ក៏​មិត្ត​ភ​ក្រ័​នោះទេ ។ ដោយឡែក​បើតាម​ការអោយ​ដឹង​ពីស​ម​ត្ថ​កិច្ច​មូលដ្ឋាន​ក៏ដូចជា​សមត្ថកិច្ច​ជំនាញ​នៅ​និង​កន្លែងកើតហេតុ​បានអោយដឹងថា​បុរសរងគ្រោះ​ដែល​បាន​ដេកស្លាប់​នៅលើ​គ្រែ​ក្នុងផ្ទះ​ស្ថិតនៅក្នុង​សង្កាត់​គោកចក​ក្រុង និង ខេត្តសៀមរាប​នេះ​នៅ​01មិនទាន់​ដឹង​ពី​មូល​ហេតុអ្វី​ច្បាស់លាស់​នៅឡើយ​នោះទេ​ព្រោះ​តាម​ការធ្វើ​កោសល​វិច័យ​សព​បុរសរងគ្រោះ​នេះ​មិនឃើញ​មាន​ស្លាកស្នាម​ឫ​ក៏​មុខសញ្ញា​សង្ស័យ​ក្នុងករណី​ឃាតកម្ម​ទេ ។ បច្ចុប្បន្ន​សព​បុរស​ដែលមាន​វ័យ​២២​ឆ្នាំ នេះ​ត្រូវបាន​បងប្អូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា ៕
​លោក ខេង ខេមរា​