យុវជន២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមកាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃទី១៦ ខែមករាឆ្នាំ២០១៥ នៅចំណុចអាគាកាណាឌីយា តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូស្កូបពីមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ល្បឿលលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលបុករថយន្តកូរ៉េចំពីមុខពេញទំហឹងបណ្តាលបោកក្បាលទៅនិងកញ្ចក់រថយន្តរងរបួសធ្ងន់ទាំង២នាក់ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តងបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើកាវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយពេលក្រោយ៕


































