​​ជិះ​ម៉ូតូ​ធន​ធំ​វ៉ា​រថយន្ត​ជ្រុល​ទៅបុក​ម៉ូតូ​កំពុង​ឆ្លងថ្នល់​ពេញទំហឹង​បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​៤​នាក់​

0

​យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​ធន​ធំ​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​ទៅបុក​ជាមួយនឹង​ម៉ូតូ​សង​កូរ៉េ​មួយគ្រឿង ទៀត​ដែល​ប្តី​ប្រព​ន្ឋ​២​នាក់​កំពុង​ជិះ​ឌុប​គ្នា​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​បុរស​ជា​ប្តី​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម និង​៣​នាក់​ទៀត​របួសស្រាល ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូច ខាត​ទាំងសងខាង ។ ដែល​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​១៥​នាទី​យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​លេខ​២៧៣ កែង​នឹង​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។1
​ ​ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ធន​ធំ​មួយគ្រឿង​ព​ណ៍ស ម៉ាក​PULSA ពាក់​ស្លាក​លេខ ភ្នំពេញ​1CG-2261 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧៣ ជិះ​ម៉ូតូ​គ្នា​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​វ៉ា​ជាមួយ​រថយន្ត​មួយគ្រឿង ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​សង​កូរ៉េ ពណ៍​ក្រហម​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1AW-5694 ជិះ​ដោយ​ប្តី​ប្រព​ន្ឋ​២​នាក់​កំពុង​ឌុប​គ្នា​ឆ្លងថ្នល់​បំណង ចុះទៅ​ផ្លូវ​លេខ​១០៥ បានតែ​ពាក់​កណ្តាលផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​បុរស​ជា​ប្តី​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបានរ​ថយ​ន្ សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម និង​៣​នាក់​ទៀត​របួសស្រាល ចំណែក​ម៉ូតូ​ត្រូវ​រង​ការខូចខាត​ទាំងសងខាង ។2
​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ និង​បាន​សហការ ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕