​ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​សង​ពី​ឈើ​ប្រក់​ស័ង្កសី​ខ្ទេច​ម៉ត់​ទាំងស្រុង ចំណែក​ម្ចាស់ផ្ទះ​ត្រូវបាន​អ្នកជិតខាង​ជួយ​ទាន់​

0


​ផ្ទះ​សង់​អំពី​ឈើ​ប្រក់​ស័​ង្គ​មាន​ប្រវែង​៦​ម និង​ទទឹង​៤​ម មួយ​ខ្នង​បាន​ឆ្លង​ចរន្ត​អគ្គីសនី​រហូត​បង្ក​ជា​អណ្តាតភ្លើង​យ៉ាងខ្លាំង បណ្តាលឱ្យ​ឆេះ​ម៉ត់​គ្មាន​សល់ ខូចខាត​សំភា​រះ​មួយចំនួន​នៅក្នុង​ផ្ទះ ប៉ុន្តែ​ម្ចាស់ផ្ទះ​មិនមាន​គ្រោះថ្នាក់​នោះទេ ព្រោះ​ត្រូវបាន​អ្នក ជិតខាង​ជួយសង្គ្រោះ​3ទាន់ពេលវេលា និង​ជួយ​ពន្លត់​មិនឱ្យ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ ។ ហេតុការណ៍​ដ៏​គួរឱ្យ​ភ្ញាក់ ផ្អើល​ខាងលើ​បាន​កើតឡើង​កាលពី​ពី​វេលា​ម៉ោង​៧​នឹង​៥​នាទី​យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥ តាមផ្លូវ​បេតុង​មួយកន្លែង ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​
​ ​តាម​សម្តី​រៀបរាប់​ពី​ម្ចាស់ផ្ទះ​ម្នាក់ ឈ្មោះ​ហម កក្កដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​មុខរបរ​ជាជាង​សំណង់ មាន​ស្រុកកំណើត​កន្លែង​កើតហេតុ​ខាងលើ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​ត្រឡប់​មកពី​ធ្វើការ​សំណង់​វិញ​ដូច​សព្វមួយដង ខ​ណះ​ដែល​មកដល់​ផ្ទះ​សម្រាក​បាន​មួយស្របក់ ស្រាប់តែ​ខ្សែភ្លើង​នៅក្នុង​ផ្ទះ​របស់គាត់​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អណ្តាតភ្លើង ប៉ុន្តែ​ដោយមាន​ការ​ភ័យ​ស្លន់ស្លោ​ពេក​នោះ រូបគាត់​មិន​ធ្វើ​យ៉ាងដូចម្តេច ក៏​ស្រឡាំងកាំង​បាន​ស្រែក​ឱ្យ​អ្នកជិតខាង​ជួយ ។4 ភ្លាមៗ​នោះ​អណ្តាតភ្លើង​កាន់តែ​ឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ ហើយ​ប្រជាពលរដ្ឋ​បាន​ផ្អើល​ឆោ​រ​ឡោ​ចូល​មកជួយ​ពន្លត់​យ៉ាំង​ប្រញាប់ប្រញាល ប៉ុន្តែ​ដោយសារតែ​គ្មាន​ទឹក​សម្រាប់​បាញ់​គ្រប់គ្រាន់​នោះ​គឺ​បានត្រឹមតែ​ទប់ស្កាត់​មិនឱ្យ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​តែប៉ុណ្ណោះ​ចំណែក​ផ្ទះមួយ​ខ្នង​នេះ​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេច​ម៉ត់​ទាំងស្រុង​ត្រឹម​តែមួយ​រយះពេល​តែ​៣០​នាទី ហើយ​បុរស​ខាងលើ​មិនមាន​គ្រោះថ្នាក់​អ្វី​នោះទេ ព្រោះ​ត្រូវបាន​អ្នកជិតខាង​ជួយសង្គ្រោះ​ទាន់ពេលវេលា ។1
​ ​អគ្គិភ័យ​ខាងលើនេះ​មិនបាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​នោះទេ ដោយសារ​គ្រាន់តែ​រថយន្ត​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅដល់​អណ្តាតភ្លើង​បាន​ឆាប់ ឆេះ​ផ្ទះមួយ​ខ្នង​នេះ ខ្ទេច​អស់​បាត់ទៅហើយ ។ ចំពោះ​ទ្រព្យសម្បត្តិ​មាន​តំលៃ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់ បាន​ថា​មាន​ទំហំ​ប៉ុន្មាន​នៅឡើយ​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹងថា​ឆាប់ឆេះ​សំភា​រះ និង​របស់​ប្រើប្រាស់​មួយចំនួន​តូច​តែប៉ុណ្ណោះ ៕