បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែរូបគាត់បានជិះម៉ូតូសណ្តោងរ៉ឺម៉កឡើងលើឃឿនផ្លូវបេតុងដែលកំពុងតែស្ថាបនា បណ្តាលឱ្យប្រអប់ ជើងគៀបជាមួយនឹងឃឿនផ្លូវបែកប្រអប់ជើង នៅ
ចំណុចមុខរោងចក្រកាណាឌីយ៉ា តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១នឹង៥០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ ។
ប្រភពពត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងចេញពីផ្លូវបេតុងមួយកន្លែង ខណះមកដល់ចំណុចមុខរោងចក្រកាណាឌីយ៉ា ក៏បានជិះឡើងលើឃឿនផ្លូវដែលកំពុងតែស្ថាបនា បណ្តាលឱ្យជើងគៀបជាមួយនឹងផ្លូវបែកប្រអប់ជើង រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ និងយកម៉ូតូរបស់ជនរងគ្រោះយកទៅរក្សា ទុកជាបណ្តោះអាសន្ននៅអធិការដ្ឋានណករបាលខណ្ឌពោធិ៍សែនជ័យ



































