ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ឃាតករ​ឡើងទៅ​ចាក់​ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​ស្លាប់ នៅលើផ្ទះ​របស់ខ្លួន ពេល​កំពង់​មើល​ទូរ​ទស្ស​ន៏​

0

​ខេត្តកំពង់ធំៈ កាលពី​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥!​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​!​នៅវេលា​ម៉ោង​៧.២០​នាទី​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥ ខណៈពេលដែល​ស្ត្រី​វ័យ​ចំណាស់ ឈ្មោះ សៀង គឹម​ហ៊ូ ភេទ​ស្រី អាយុ​៦៥​ពិសា​របាយ​ពេល​ល្ងាច​រួច បាន​នាំ​IMG-20150119-WA0000_resized_4ចៅៗ​ស្រីៗ​៣​នាក់​ដែលមាន​អាយុ​៧​ទៅ​៩​ឆ្នាំ​អង្គុយ​មើល​ទូរ​ទស្ស​ន៏​នៅលើផ្ទះ​ស្ថិតនៅ​ក្នុងភូមិ​ពណ្ណរាយ ឃុំ​ចើ​ង​ដើ​ង ស្រុក​បាយ​រាយ​​ណ៏ ខេត្តកំពង់ធំ ។​​ចំណែក​កូនប្រុស​ស្រី​ដែលជា​ឪពុកម្តាយ​ក្មេងស្រី​ទាំង​៣​នាក់ បានចេញ​ទៅធ្វើ​ចំការ​អស់​ស្រាប់តែ​លេចមុខ​ឃាតករ​ម្នាក់​បាន​យក​ជ​ម្ពា​ម​កៅស៊ូរ​ដែល​បាញ់​ដោយ​គ្រាប់​ព្រួញ​ធ្វើ​អំពី​ដែក​មាន​ងៀង​ផង​នោះ មក​បាញ់​សំដៅលើ​ស្ត្រី​រងគ្រោះ តែ​បាញ់​មិនត្រូវ ឃើញ​ដូច្នោះ​ចៅស្រីៗ​២​នាក់​មានការ​ភិតភ័យ​ក៏​ស្ទុះ​DSC07070-2_resized_4រត់​ចុះដី រីឯ​ម្នាក់ទៀត​បាន​ចូល​ពួន​ស​ង្ងំ​នៅក្រោម​គ្រែ​!​ឃើញ​ឳ​កាស​ល្អ​ឃាតករ​កំណាច​ឃោរឃៅ​បាន​ស្ទុះ​ឡើងទៅ​លើផ្ទះ​ដក​កាំបិត​ស្នៀត​ចាក់ទៅលើ​ស្ត្រី​រងគ្រោះ​ចំនួន​១៥​កាំបិត​បណ្តាល​ឲ្យ​ធ្លាយ​ពោះ​ប្រកាច់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅលើផ្ទះ​របស់ខ្លួន​!​។​DSC07071-2_resized_4
​ខណៈពេលដែល​ជនរងគ្រោះ​បាន​ស្លាប់ ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់​ស្រមោល​!​បើ​យោងតាម​សម្តី​ក្មេងស្រី​ម្នាក់​ដែល​ចូល​ពួន​ស​ង្ងំ​ក្រោម​គ្រែ​និយាយថា​!​នាង​ចំណាំ​មុខ​ឃាតករ​ដៃដល់​នោះ​មិន​បានទេ​!​ដោយសារតែ​ជន​កំណាច​បាន​ពាក់មួក​ហើយ​និង​ពាក់​ម៉ាស់​ជិត​ទើប​នាង​ចំណាំ​មុខ​ឃាតករ​មិនបាន​!​ជុំវិញ​ករណី​ឃាត​កម្មនេះ​ផងដែរ​ក៏មាន​មតិ​១​ចំនួន​IMG-20150119-WA0001_resized_4និយាយថា​ជនរងគ្រោះ​ចេះ​អាប​ធ្មប់ ឯ​អ្នក​ខ្លះទៀត​និយាយថា​មកពី​ស្ត្រី​រងគ្រោះ​កាច​ពេក នៅក្នុង​​ភូមិ​ជនរងគ្រោះ​ឲ្យ​តែមាន​បញ្ហា​អ្វី​តិចតួច​តែងតែ​ដើរ​ជេរ​ប្រ​ម៉ា​ថ​គេឯង ទើប​គេ​ស្អប់​!
​ ​លោក​វរៈ​សេនី​យ៏​ឯក កែ ខាន់​ណា​រ៉ា ស្ន​ន​ការរង​ខេត្តកំពង់ធំ និង​ជា​ប្រធាន​កា​រិ​យា​
​ល័យ​កណ្តាល​យុត្តិធម៌​ប្រាប់ថា​!​ករណី​ខាងលើនេះ កំលាំង​នគរបាល​កំពុងតែ​សហការគ្នា យ៉ាង​ក្តៅគគុក​ដើម្បី​តាម​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​ចំពោះមុខ​ច្បាប់​។​IMG-20150119-WA0002_resized_4
​ ​ ​ ​ ​ ​ ​