សៀមរាបៈ ប្រជាពលរដ្ឋ១៤០គ្រួសារ នៅភូមិថ្មី ឃុំគៀនសង្កែរ ស្រុកសូទ្រនិគមន ខេត្តសៀមរាប បាននាំគ្នាប្រាប់អ្នកសារពត៌មានយើងអោយបានដឹងថាឈ្មោះ លោកស្រី សូ មុំ ជាម្ចាស់អាជីវកម្មឡឥដ្ឋក្បឿង បានបិទផ្លូវបរមបុរាណ សព្វថ្ងៃនេះលោកស្រី សូ មុំ កំពុងធ្វើរបងបិទមិនអោយប្រជាពលរដ្ឋដើរឆ្លងកាត់ទៀតផង។
តាមប្រភពប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីមុនបោះឆ្នោតឆ្នាំ២០១៣ លោកស្រី សូ មុំ បានយកដីជាច្រើនឡានមកចាក់បិទផ្លូវមិនអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងអោយដើរផ្លូវវាងទៅវិញ នៅពេលនោះប្រជាពលរដ្ឋកើតទុកមិនសុខចិត្តបាននាំគ្នាផ្តិតមេដៃប្តឹងលោកស្រី សូ មុំ ដែលជាម្ចាស់សិប្បកម្មឡឥដ្ឋក្បឿង ដាក់ជូនទៅលោកមេឃុំ និងដាក់ទៅសាលាស្រុកសូទ្រនិគមន លោកស្រី ងិន មុំ ជាអភិបាលរងស្រុក ក៏បានចុះទៅដោះស្រាយជូនប្រជាពលរដ្ឋ តែលោកស្រី សូ មុំ ក៏បានព្រមព្រាងបើកផ្លូវបុរាណនោះមកវិញ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋចំនួន១៤០គ្រួសារ បានឲ្យដឹងថា លោកស្រី សូ មុំ ម្ចាស់សិប្បកម្មបាន សុខចិត្តរុះរើរងសិកមប្បកម្មឡឥដ្ឋចេញពីផ្លូវដោយស្ម័គ្រចិត្ត ដោយមានការចូលរួមពី លោកស្រីងិន មុំ អភិបាលរងស្រុក និងបានធ្វើកំណត់ហេតុច្បាស់លាស់ទុកជាភស្តុតាងជូនប្រជាពលរដ្ឋ ។
រហូតមកដល់ពេលនេះ លោកស្រី សូ មុំ ម្ចាស់សិប្បកម្ម មិនត្រឹមតែមិនអនុវត្តតាមការព្រមព្រាងនេះ ថែមទាំងបានតំឡើងម៉ាស៊ីនស្វ័យប្រវត្តនៅលើផ្លូវដែលបិទ ទើបធ្វើអោយប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើកើតទុកមិនសុខចិត្ត ក៏បាននាំគ្នាតវ៉ាសារជាថ្មីម្តងទៀតនៅ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ អ្នកសារពត៌មានយើងក៏បានធ្វើការសម្ភាសន៍តាមទូរស័ព្ទជាមួយលោក ហុង លី មេឃុំគៀនសង្កែ ដើម្បីសុំការបំភ្លឺបញ្ហាទាក់ទងខាងលើ តែទូរស័ព្ទតែមិនអាចទំនាក់ទំនងបាន។
ដោយ ឡាន់ វិចិត្ត