យក​ផ្លូវ​សាធារណៈ​ដាក់​ផ្ញើ​រកង់​ម៉ូតូ​យកលុយ​ដាក់​ហោប៉ៅ​អាជ្ញាធរ​មិន​អើពើ​

0

សៀមរាប ៖ ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ជាតិ​អន្តរជាតិ បានធ្វើ​ការរិះគន់​យ៉ាងខ្លាំងៗ​ទៅលើ​អាជ្ញាធរ​ក្រុង​សៀមរាប​ថា មិន​អើពើ​ពី​ទង្វើ​របស់​អ្នក​ដាក់​ផ្ញើ​រកង់​ម៉ូតូ​ដែល​យក​ផ្លូវ​សាធារណៈ​មក​ធ្វើជា​កន្លែង​ដាក់​ផ្ញើរ​កង់​ម៉ូតូ​យកលុយ​ច្រក​ហោប៉ៅ​យ៉ាង​អានាធិបតេយ្យ បង្កអោយមាន​ការកកស្ទះ​ចរាចរណ៍ ប៉ះពាល់​សណ្តាប់ធ្នាប់​និង សន្តិសុខ​សង្គម​។ P1030222 - Copy
កន្លែង​ដែល​អ្នក​ដាក់​ផ្ញើរ​កង់​ម៉ូតូ​យក​ផ្លូវ​សាធារណៈ​អានាធិបតេយ្យ​នេះ ស្ថិតនៅ​ខាងកើត​ឈាង​ខាងជើង​ផ្សារ​ចាស់ ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។
ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​មួយ​នេះ​បាន រអ៊ូរទាំ​ពី​ការកកស្ទះ​ចរាចរណ៍​ស្ទើរ​បើក​ម៉ូតូ​ទៅមុខ​មិន​រួច ព្រោះ​ចំណីផ្លូវ​ត្រូវបាន​គេ​យក​ធ្វើជា​កន្លែង​ដាក់​ផ្ញើ​កង់​ម៉ូតូ​អស់​ទៅហើយ​មិន​ខ្វល់​ពី​អ្នកធ្វើដំណើរ​សោះ​។ អ្នក​តែង​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ទីនោះ​បាននាំគ្នា​និយាយ​រិះគន់​ទៅលើ​សមត្ថកិច្ច​ថា​មិនបាន​ខ្វល់ខ្វាយ​យកចិត្តទុកដាក់​និង មើលរំលង​ពួក​អ្នក​ទាំងនោះ​ដែល​បាន​បំពាន​ច្បាប់​។
ការដាក់​ម៉ូតូ​តាម​ដងផ្លូវ​មួយ​នេះ ពិតជា​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់​បែប​អានាធិបតេយ្យ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង ដូចជា​បាត់បង់​សោភ័ណភាព​ទីក្រុង​ស្អាត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ជំរុញ​ឲ្យ​មានការ​កែប្រែ​ទូទាំងប្រទេស គឺ (​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ )​។
ប្រជាពលរដ្ឋ​រស់នៅ​ប​វិ​វេណ​នោះ​ពួកគាត់​ធុញទ្រាន់​ជាខ្លាំង​។ ប្រជាពលរដ្ឋ ម្នាក់​រស់នៅ​ផ្សារ​ចាស់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើងថា​ការដាក់​ផ្ញើរ​កង់​ម៉ូតូ​បែប​អានាធិបតេយ្យ​នេះ​ប្រហែល​ជាមាន​ខ្នង​អ្នកធំ​នៅ​ពីក្រោយ​ហើយ បានជា​ពួក​អ្នក​ប្រកប​របរ​រកស៊ី​ផ្ញើរ​កង់​ម៉ូតូ​មិន​រវីរវល់​ពី​ច្បាប់​យ៉ាង​ដូច្នោះ​។ គាត់​បាន​បន្តថា​នៅ​បរិវេណ​ផ្សារ​ចាស់​កណ្តាល​ក្រុង​សៀមរាប​ឥឡូវ​រញ៉េរញ៉ៃ​ណាស់ អ្នកគ្រប់គ្រង​ផ្សារ​មិន​រវល់​អើពើ​យកចិត្ត​ទុក​ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​បន្តិច​សោះឡើយ តែ​បែ​ជា បណ្តែតបណ្តោយ​អោយទៅជា​សភាព​បែបនេះ​វិញ​។ កន្លែង​នេះ​គេ​រកស៊ី​ផ្ញើ​រកង់​ម៉ូតូ​រយៈពេល​ច្រើន ឆ្នាំ​ហើយ​ព្រោះ​កន្លែង​មាន​ភាពងាយស្រួល​ម្រា​ប់​ពួក​អ្នករកស៊ី តែ​ប្រជាពលរដ្ឋ​មិន​ងាយស្រួល​ក្នុងការ​ធ្វើចរាច​ណ៏​។​P1030221 - Copy
ពាក់ព័ន្ធ​បញ្ហា​នេះដែរ អ្នកយក​ព័​ត៏​មាន​វេ​ប​សាយ​ខេមរា​យើង​បាន​ព្យាយាម​ទាក់ទង​ទៅ លោក ស៊ូ​ប្លា តុង អភិបាលក្រុង​សៀមរាប​ដែល​ទើប​កាន់ដំណែង​ថ្មី​ដើម្បី​សុំ​ការបំភ្លឺ​ដែរ​ប៉ុន្តែ​ទូរស័ព្ទ​របស់លោក​ស្ថិត​ក្រៅ​ប្រព័ន្ធ​សេវា​។ អាជ្ញាធរ​ក្រុង​តាម​ការអោយដឹងថា​ធ្លាប់បាន​ចុះទៅ​អប់រំ និង​ពន្យល់​ពី​បញ្ហា​ច្បាប់​ដែរ​តែ​ពួក​អ្នករកស៊ី​ទាំងនោះ​មិន​ព្រមស្តាប់ ក្រោយមក​បាន​បញ្ជូន​ខា​ង​កម្លាំង​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប និង​ហៅ​មក​អប់រំ​ជាច្រើនលើក​ច្រើនសា​ដែរ តែ​ក្រុម​អ្នក​ស៊ី​ទាំងនោះ​មិនបាន​រាងចាល​ទេ​នៅតែ​ដាក់​។​ដោយ ខេង ឧ​ត្ត​ម​