បុរសពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណះរថយន្តកុងទីន័របុកម៉ូតូពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងកាលវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី១៨ខែមករាឆ្នាំ២០១៥លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ត្រង់ចំណុចភូមិទួលព្រិច ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីលោក សាយ សេត នាយផ្នែកចរាចរណ៏ស្រុកសំរោងទងបានឲ្យដឹងថាមុនពេលគេឃើញរថយន្ត កុងទីន័រ១គ្រឿងម៉ាក់ហ៊ីណូ ពណ៌ខៀវ សណ្តោងរម៉ក់ពាក់ស្លាកលេខ ភ្នំពេញ៣A-២៨៣៤ បើកបរក្នុងទិស ដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូ ម៉ាក់សងការ៉េ ពណ៌ក្រហម គ្មានស្លាកលេខជិះ ឌុបគ្នា២នាក់ពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
លោក សាយ សេត បន្តថាជនរងគ្រោះទី១មានឈ្មោះ ឆាំ គឹមឡោះ ភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិពងទឹក ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទី២ឈ្មោះ ចន ធឿន ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិឃុំជា មួយគ្នាបានស្លាប់ទាំង២នាក់។
ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីធ្វើការ ដោះស្រាយតាមផ្លូវច្បាប់។


































