បាតុកម្ម​ប្រឆាំង​សារព័ត៌មាន​ត្លុក បារាំង មាន​អ្នកស្លាប់​ជាង​១០​នាក់​

0

​ចំនួន​ការបោះពុម្ពផ្សាយ​របស់​ប​ណ្ដា​ញ ព័ត៌មាន Charlie Herbdo កើនឡើង​ដល់ ទៅ​៧​លាន​ច្បាប់ គឺជា​ចំនួន​ខ្ពស់បំផុត មិន​ធ្លាប់មាន ក្នុងពេលដែល​ក្រុម​អ៊‌ិ​ស្លាម នៅ​ជុំវិញ ពិភពលោក​បង្កើន​ការធ្វើ បាតុកម្ម​ក្លាយទៅជា​ហិង្សា​បណ្ដាលឱ្យ មាន​អ្នកស្លាប់​ដល់​ទៅ​ជាង​១០​នាក់ ។
​គិត​មកដល់​ថ្ងៃទី​១៨​មករា មាន​បា​តុ ករ​៥​នាក់​ស្លាប់​នៅក្នុង​ប្រទេស​ណៃ​ជើ ក្នុងការ​ប្រឆាំង​ទៅនឹង​រូប​ត្លុក​ប្រមាថ មាក់ងាយ​ដល់​ព្រះ​របស់ខ្លួន​។ ជាមួយនឹង ការស្លាប់​ថ្មី​នេះ ធ្វើឱ្យ​ចំនួន​អ្នកស្លាប់ កើនឡើង​ដល់​ទៅ​ជាង​១០​នាក់ ។a2

នៅ ពេលនេះ ទីតាំង​នានា​របស់​បារាំង​នៅ ក្នុងប្រទេស​ដែលមាន​ចំនួន​អ្នក​កាន់ សាសនា​អ៊‌ិ​ស្លាម​ច្រើន​កំពុង​ក្លាយទៅជា គោលដៅ​វាយប្រហារ​របស់​ក្រុមបាតុករ ខឹងសម្បា ។
​ស្ថានភាព​កាន់តែ​គ្រោះថ្នាក់​ថែមទៀត អាច​ជំរុញ​ឆ្ពោះទៅ​មាត់​រណ្ដៅ​សង្គ្រាម​សាសនា​នៅលើ​ពិភពលោក ខណៈដែល ព័ត៌មាន​ត្លុក​បារាំង​បង្កើន​ការផ្សព្វផ្សាយ បង្កើន​រូប​ត្លុក​ប្រមាថ​មាក់ងាយ​ធ្វើឱ្យ​អ្នក កាន់សាសនា​អ៊‌ិ​ស្លាម​មិនអាច​ទប់​កំហឹង របស់ខ្លួន​បាន ខណៈដែល​ព្រះ​ដែល​ខ្លួន គោរពបូជា​ទទួលរង​ការប្រមាថ​បែបនេះ ។a4

ក្រុមបាតុករ​បាន​ស្រែក​ហ៊ោ​ក​ញ្ច្រៀ​វ ពាក្យស្លោក​ថា អ្នក​ដែល​គាំទ្រ Charlie Herbdo នឹង​ធ្លាក់​ទៅ​ឋាននរក ។
​ក្រុមបាតុករ​អ៊‌ិ​ស្លាម​ខឹងសម្បា​បាន ដុតបំផ្លាញ​ព្រះវិហារ​សាសនា​គ្រឹះ​៨​កន្លែង នៅ​ជុំវិញ ពិភពលោក ហើយ​ប្រទេស ដែលមាន​ច្រើនជាងគេ​នោះ គឺ​ណៃ​ជើ ។ រដ្ឋមន្ដ្រីការបរទេស​បារាំង បានស្នើ​ដល់ ពលរដ្ឋ​របស់ខ្លួន​កាត់បន្ថយ​ការធ្វើដំណើរ ទៅកាន់​ប្រទេស​អ៊‌ិ​ស្លាម​ចៀសវាង​ហេតុការណ៍​អាក្រក់​កើតឡើង ។a5

ចំណែក​ប្រ​ធា នា​ធិបតី​ណៃ​ជើ​បាន​បញ្ជាក់ថា ការធ្វើ បាតុកម្ម​នាពេលនេះ គឺ​ពិត​ជាមាន​សភាព គ្រោះថ្នាក់​យ៉ាងខ្លាំង ហើយ​រដ្ឋាភិបាល ណៃ​ជើ​នឹង​ខិតខំ​អស់ពី​លទ្ធភាព​ទប់ទល់ អំពើហិង្សា​កើតឡើង​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​។ ប្រធានាធិបតី​ណៃ​ជើ​លោក Mahanadou Lassoufou ប្រកាសថា លោក​មិន​គាំទ្រ ដល់​សកម្មភាព​របស់​សារព័ត៌​មានបារាំង Charlie Herbdo ដែល​បន្ដ​ផ្សព្វផ្សាយ​រូប ត្លុក​ប្រមាថ​មាក់ងាយ​ដល់​ព្រះមហា​ម៉េ​ដ​។​
​ប្រទេស​ដែល​ធ្លាប់​ស្ថិតនៅក្រោម អាណានិគម​បារាំង​ក៏បាន​ដង្ហែ​ក្បួន​បាតុកម្ម ប្រឆាំង​ទៅនឹង​ការផ្សព្វផ្សាយ​របស់ កាសែត​បារាំង ដែលមាន​លក្ខណ​មើល ងាយ​ជំនឿ​សាសនា ដែលមាន​ពលរដ្ឋ រាប់រយ​លាន​នាក់​គោរពបូជា ។a1
​អ្វីដែល​គេ​កត់សម្គាល់​នោះ បើ​ទោះ បី​មាន​បាតុកម្ម​ប្រឆាំង​កើតឡើង​រហូត ដល់​មាន​អ្នកស្លាប់ ប៉ុន្ដែ​កាសែត Charlie Herbdo មិន​ត្រឹមតែ​មិន​ផ្អាក​ការផ្សាយ ថែមទាំង​បង្កើន​ចំនួន​ផ្សាយ​ទៀតផង ធ្វើ ឱ្យ​អ្នក​កាន់សាសនា​អ៊‌ិ​ស្លាម​មិនអាច​ស៊ូទ្រាំ ទៅនឹង​ការប្រមាថ​មាក់ងាយ​ដល់​ព្រះ របស់ខ្លួន​ដែល​គោរពបូជា​ថ្វាយបង្គំ​ជា​រៀង រាល់​ថ្ងៃនោះ ។ បើ​សារព័ត៌​មានបារាំង នៅតែ​បន្ដ​ផ្សាយ​បែបនេះ សង្គ្រាម​សាសនា នៅលើ​ពិភពលោក​មិនអាច​គេចផុត​នោះ ឡើយ​ក្នុង​ឆ្នាំ​២០១៥​នេះ 9