ម៉ាលី​ប្រកាស​មិនមាន​វីរុស​អេ​បូ​ឡា ទៀតឡើយ​

0

​មន្ដ្រី​រដ្ឋាភិបាល​ម៉ាលី​កាលពី​ថ្ងៃទី ១៨ ខែមករា បានប្រកាសថា ការឆ្លង រាលដាល​វីរុស​អេ​បូ​ឡា​នៅក្នុង​ប្រទេស នេះ​បានបញ្ចប់​ជា​ស្ថាពរ​ក្រោយ​រយៈ ពេល​៤២​ថ្ងៃ​មិនមាន​ករណី​ឆ្លង​រាលដាល ថ្មី​ណាមួយ​នៅក្នុង​ប្រទេស​នេះ ។
​ម៉ាលី​ជា​ប្រទេស​មាន​អ្នកស្លាប់​ដោយ វីរុស​អេ​បូ​ឡា​៦​នាក់ និង​មាន​អ្នក​ឆ្លង​ជា ច្រើន​នាក់​ពេលនេះ​បានបញ្ចប់​ទៅហើយ​។ តំណាង​ស្ថាប័ន​ទប់ស្កាត់​ការឆ្លង​រាល ដាល​នៃ​វីរុស​អេ​បូ​ឡា​របស់​អង្គការ​សហ ប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​ម៉ាលី​បាន បញ្ជាក់ថា មិនមាន​ការឆ្លង​រាលដាល​ថ្មី ជា​សញ្ញា​វិជ្ជមាន​មួយ​នៅក្នុង​សង្គ្រាម ប្រឆាំង​វីរុស​ដ៏​កាច​សាហាវ​នេះ ។​s2
​ក្រសួងសុខាភិបាល​ម៉ាលី​ក៏បាន ប្រកាស​ផងដែរ​ថា រយៈពេល​៤២​ថ្ងៃ កន្លងមក​គ្មាន​ករណី​ឆ្លង​វីរុស​អេ​បូ​ឡា ណាមួយ​នោះឡើយ ។ ទាំងនោះ​មានន័យ ថា អេ​បូ​ឡា​បានបញ្ចប់​ការឆ្លង​នៅក្នុង ប្រទេស​នេះ ។ ចាប់តាំងពី​ពេលនេះ​ទៅ អ្នក​ទេសចរណ៍ ក៏​ដូច​អ្នកជំនួញ​ក៏បាន កាត់បន្ថយ​ការត្រួតពិនិត្យ​ពេលធ្វើ ដំណើរ​ចេញទៅ​ក្រៅប្រទេស ។s5
​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ម៉ាលី​ក៏ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ដ​មកពី​បរទេស​ជួយ​ដល់​ម៉ាលី ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​អេ​បូ​ឡា ប្រកបដោយ​ជោគជ័យ​បំផុត ។ ចំណែក អ្នក​ឆ្លង​វីរុស​អេ​បូ​ឡា​ចុងក្រោយ​បំផុត នៅ​ម៉ាលី​ក៏បាន​ជាសះស្បើយ​ទាំងស្រុង កាលពីដើម​ខែមករា ឆ្នាំ​២០១៥ ។s3
​ម៉ាលី​ជា​ប្រទេស​ទី​៦​នៅ​អាហ្វ្រិក​ខាង លិច​ដែលមាន​ការឆ្លង​រាលដាល​វីរុស អេ​បូ​ឡា ប៉ុន្ដែ​កម្រិត​នៃ​ការឆ្លង​រាលដាល មិន​ទ្រង់ទ្រាយ​ធំ​ដូច​ប្រទេស​ដទៃទៀត ទាំងនោះ​ហើយ​ដែល​ជួយ​ដល់​ម៉ាលី​ទប់ ស្កាត់​យ៉ាង​មាន​ប្រសិទ្ធភាព 9s1