មានករណីផ្ទុះអាវុធនៅមុខផ្ទះអនុ ប្រធានាធិបតីអាមេរិក លោកចូ បាដែន នៅរដ្ឋដេឡាវែរ បង្កការព្រួយបារម្ភយ៉ាង ខ្លាំងដល់សុវត្ថិភាពរបស់ប្រមុខដឹកនាំ អាមេរិក ។ មន្ដ្រីសន្ដិសុខក៏បានបង្កើន បើកការស្រាវជ្រាវជាទ្រង់ទ្រាយធំពី ករណីបាញ់ខាងលើ ។
កាលពីថ្ងៃទី១៨ ខែកក្កដា ក្រុមចារ កម្មអាមេរិកបានបញ្ជាក់ថា គ្រាប់កាំ ភ្លើងជាច្រើនគ្រាប់បានបាញ់ចេញពីរថ យន្ដមួយគ្រឿងដែលកំពុងចរាចរណ៍នៅ មុខផ្ទះអនុប្រធានាធិបតីអាមេរិក លោក ចូ បាដែន ។ នៅពេលនោះ លោកចូ បាដែន និងភរិយាមិនមានវត្ដមាននៅ ក្នុងផ្ទះនោះឡើយ ។
ក្រោយការបាញ់ប្រហារភ្លាមៗ រថ យន្ដហោះក៏បានបើកបរចេញទៅបាត់ ។ អ្នកនាំពាក្យក្រសួងចារកិច្ចអាមេរិកបាន បញ្ជាក់ថា ការបាញ់ប្រហារកើតឡើង នៅវេលាម៉ោង២០និង២៥នាទី ម៉ោង នៅក្នុងតំបន់ ដោយបាញ់ចេញពីផ្លូវ សាធារណៈនៅជិតផ្ទះអនុប្រធានាធិបតី អាមេរិក ស្ថិតក្នុងតំបន់គ្រីនហ្វីល ។
រយៈពេល៣០នាទីក្រោយ បុរសម្នាក់ ក៏បានបើករថយន្ដព្យាយាមឆ្លងផុតរបាំង ការពារប៉ូលិសនៅទីតំបន់ញូវខេសល ហើយក៏ត្រូវបានប៉ូលិសស្ទាក់ចាប់បាន ដោយសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹង ករណីបាញ់ប្រហារនៅមុខផ្ទះលោកចូ បាដែន។ ផ្ទះលោកចូ បាដែនមានចម្ងាយ ពីផ្លូវប្រមាណ៣០០ម៉ែត្រជាកន្លែងដែល ផ្ទុះកាំភ្លើង ។ ក្រោយការបាញ់ប្រហារ កម្លាំងសន្ដិសុខក៏បានបង្កើនការយាម ល្បាតនៅជុំវិញតំបន់នោះ 9