ធ្លាក់​យន្ដហោះ​យោធា​នៅ​ស៊ី​រី ទាហាន​៣៥​នាក់​បាត់​បង់ជីវិត​

0

​យ៉ាងហោចណាស់​ក៏មាន​ទាហាន ៣៥​នាក់​ស្លាប់​នៅពេល​យន្ដហោះ​ដឹក​ពួក គាត់​ជួប​គ្រោះថ្នាក់​ធ្លា​ក់នៅ​ខេត្ដ Idlid ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី ។​មន្ដ្រី​អាកាសចរណ៍​ស៊ី​រី​បានប្រកាស ឱ្យដឹងថា យន្ដហោះ​ដែល​ជួប​គ្រោះថ្នាក់ នោះ​ជា​ប្រភេទ​យន្ដហោះ​ដឹកជញ្ជូន​ធុន តូច​ហើយ​ធ្លាក់​ដោយ​ជួប​អាកាសធាតុ អាក្រក់ ធ្លាក់​អ័ព្ទ​ក្រាស់ ។f3

គ្រោះថ្នាក់ កើតឡើង​ពេល​យន្ដហោះ​ព្យាយាម​ចុះ ចត​នៅក្នុង​អាកាសយានដ្ឋាន​យោធា អា​ប៊ូ​អាល់​ដូ​ហើរ បណ្ដាលឱ្យ​ទាហាន និង អាកាសយានិក​៣៥​នាក់​នៅលើ​យន្ដហោះ បាត់បង់​ជីវិត​ទាំងអស់ ។f2
​សារព័ត៌មាន​សា​ណា​របស់​ស៊ី​រី​បាន ផ្សព្វផ្សាយ​ថា យន្ដហោះ​ខាងលើ​ធ្លាក់ ដោយ​ជួប​អាកាសធាតុ​អាក្រក់ មិនមែន រង​ការវាយប្រហារ​ដោយ​ភេរវកម្ម នោះឡើយ ។ ក្នុងពេល​ជាមួយគ្នានេះដែរ សាខា​របស់​ក្រុម​អាល់​កៃ​ដា​នៅ​ស៊ី​រី​បាន ប្រកាសថា បាន​បាញ់​ទម្លាក់​យន្ដហោះ ដឹកជញ្ជូន​ធុន​តូច​របស់​រដ្ឋាភិបាល​ស៊ី​រី នៅ​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​នេះ ។ ប៉ុន្ដែ​រដ្ឋាភិបាល​ស៊ី​រី​បាន​បញ្ជាក់ថា យន្ដ ហោះ​នោះ​ធ្លាក់​ដោយ​អាកាសធាតុ អាក្រក់ ។f1
​កន្លងមក ឧទ្ធម្ភាគចក្រ​ដឹក​អ្នកដំណើរ របស់​ស៊ី​រី​មួយគ្រឿង​ក៏ត្រូវ​ក្រុម​ភេរ​វករ បាញ់​ទម្លាក់ ។ កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​ក៏បាន​ចាប់ ខ្លួន​អាកាសយានិក​ហ្ស៊​ក​ដង់​ម្នាក់ នៅ ពេលដែល​យន្ដហោះ​ចម្បាំង​បាន​ធ្លាក់ នៅ​ខេត្ដ​រ៉ា​ក់​កា ជាទី​តាំង​គ្រប់គ្រង​របស់ ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ 9