ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ​៦​លាន​នាក់ ឈរ​ហាលភ្លៀង​ចូលរួម​ពិធីបុណ្យ​ជា មួយ​សម្ដេច​ប៉ាប​

0

​បើទោះបី​មាន​ភ្លៀងខ្យល់​ខ្លាំង ប៉ុន្ដែ ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ​៦​លាន​នាក់​ស៊ូ ទ្រាំ​ទាំង​ខ្លួន​ទទឹកជោក​ចូលរួម​ពិ​ធិ​បុណ្យ ដែល​ធ្វើ​នៅ​ទីវាល​សាធារណៈ​ដោយមាន ការចូលរួម​ពីស​ម្ដេច​សង្ឃ​កា​តូ​លិ​ហ្វ្រ​ង់ ស៊ី​ស នៅ​រដ្ឋធានី​ប្រទេស​ហ្វីលីពីន ។​
​សារព័ត៌មាន​ដេលី​ម៉ែ​ល កាលពី​ថ្ងៃ ទី​១៨ បាន​ផ្សព្វផ្សាយ​ថា មាន​ពលរដ្ឋ ប្រមាណ​៦​លាន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា នៅ​រមណីយដ្ឋាន​រ៉ី​សូល រដ្ឋធានី​មា​នី​ល​។

g4 ចំនួន​ពលរដ្ឋ​ចូលរួម​លើក​នេះ​មាន​ច្រើន ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​មិន​ធ្លាប់មាន ។ កាលពី ឆ្នាំ​១៩៩៥ ក៏មាន​ពិធីបុណ្យ​ដែល​ដឹកនាំ ដោយ​សម្ដេច​សង្ឃ​ប៉ាប​ផងដែរ តែមាន ពលរដ្ឋ​ចូលរួម​ប្រមាណ​៥​លាន​នាក់ ប៉ុណ្ណោះ ។g3
​មន្ដ្រី​សន្ដិសុខ​ហ្វីលីពីន​បានប្រកាស ឱ្យដឹងថា កម្លាំង​ប៉ូលិស​ទាហាន​ជាង​៤ ម៉ឺន​នាក់​បានដាក់​ពង្រាយ​ការពារ​សន្ដិ សុខ​ដល់​សម្ដេច​សង្ឃ​ប៉ាប ក៏ដូចជា​រក្សា សណ្ដាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​ឱ្យ​ប្រ​ព្រឹ​ត្ដទៅ ដោយ​រលូន ។ ការដាក់​ពង្រាយ​កម្លាំង ការពារ​លើក​នេះ​មាន​ច្រើន​បំផុត​មិន ធ្លាប់មាន ។g2
​បើទោះបី​មាន​ភ្លៀងខ្យល់​ធ្លាក់​ខ្លាំង ពលរដ្ឋ​ហ្វីលីពីន​នៅតែ​ឈរ​ស្ដាប់​ព្រះ បន្ទូល​របស់​សម្ដេច​ស​ង្ឃ​ហ្វ្រ​ង់​ស៊ី​ស ។ ក្មេងស្រី​ហ្វីលីពីន អាយុ​១២​ឆ្នាំ​ម្នា​ក់បាន ធ្វើឱ្យ​សម្ដេច​សង្ឃ​ប៉ាប​រន្ធត់​ចិ​ត្ដ​ជាខ្លាំង នៅពេលដែល​ប្អូនស្រី​យំ​បណ្ដើរ សួរ បណ្ដើរ​ថា ហេតុអ្វី​បានជា​ព្រះ​ទុកឱ្យ​កុមារី ក្លាយជា​ស្រីពេស្យា​? ។g1

នៅពេលនោះ សម្ដេច​សង្ឃ​ហ្វ្រ​ង់​ស៊ី​ស ក៏បាន​លុប ចោល​សុន្ទរកថា​ជា​ភាសា​អង់គ្លេស ដែល​បាន​ត្រៀម​ជា​រួចរាល់ ហើយ​បង្វែរ ទៅ​ការអំពាវនាវ​ឱ្យមាន​ការការពារ ដល់​កុមារ​ជា​អ្នក​ដែល​រងគ្រោះ​បំផុត​ក្នុង សង្គម ជាពិសេស​កុមារី​ដែល​អាច​ក្លាយ ទៅជា​ទាសករ​ផ្លូវភេទ​របស់​ក្រុមមនុស្ស ល្មោភកាម ។f3
​ពិធីបុណ្យ​នៅ​ទីក្រុង​ម៉ានីល​ជាការ បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ព្រះសង្ឃ ហ្វ្រ​ង់​ស៊ី​ស ។ កាលពី​ថ្ងៃទី​១៧ ខែមករា កន្លងមក ក៏មាន​ពិធីបុណ្យ​ធ្វើឡើង​ទាំង កណ្ដាល​ភ្លៀង ពេលនោះ សម្ដេច​សង្ឃ ហ្វ្រ​ង់​ស៊ី​សបាន​ពាក់អាវ​ភ្លៀង និយាយ​ទៅ កាន់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​តា​ក្លូ​បាន ជា ទីតាំង​រង​ការបំផ្លិចបំផ្លាញ​ខ្លាំងជាងគេ បំផុត​ដោយ​ព្យុះសង្ឃរា​ហេ​យ៉ាន​កាលពី ឆ្នាំ​២០១៣ 9