ខេត្តកំពង់ចាម: ស្ត្រី២នាក់បុរសម្នាក់ ត្រូវបានឃាត់ខ្លួនដោយកំលាំងនគរបាលស្រុកជើងព្រៃក្នុងប្រត្តិបត្តការបង្ក្រាបអ្នកលក់ល្បែងឆ្នោតកន្ទុយលេខ ២ករណីផ្សេងគ្នាដើម្បីចាត់ការតាមផ្លូវច្បាប់។
ការចុះបង្ក្រាបនេះធ្វើរឡើងកាលពីម៉ោង១០ព្រឹកជាងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ នៅចំណុចភូមិស្គន់ និង ភូមិប៉ាណា ក្នុងឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោកវរសេនីយ៍ត្រី ប្រាក់ សុគន្ធ អធិការនគរបាលស្រុកជើងព្រៃ បានឲដឹងតាមទូរសព្ទ័ថា ករណីទី១នៅភូមិស្គន់ យើងឃាត់ខ្លួនបានអ្នកលក់កន្ទុយលេខម្នាក់មានឈ្មោះ វន្ត័ សុីណាល់ ភេទស្រី អាយុ៣៦ឆ្នាំ និងករណីទី២នៅភូមិបា៉ណា ឃាត់ខ្លួនបានអ្នកលក់ឆ្នោតដូចគ្នា២នាក់ ទី១ឈ្មោះ វង្ស សុខមាន ភេទប្រុសអាយុ១៧ឆ្នាំ និងទី២ ឈ្មោះសួ ជារី ភេទស្រី អាយុ៤៩។ លោកបន្តថាក្នុងនោះយើងដកហូតបាន មានសៀភៅ បិច កត់ ឆ្នោត និងលុយមួយចំនួន ជាវត្ថុតាង។
លោកបន្តថាករណី ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋានចាត់ការបន្ត ដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕


































