​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ទាំង​ព្រឹក​នៅ​កែវផុស​ស្លាប់​១​របួស​២​នាក់​

0


​ព្រះសីហនុ​៖​យ៉ាងហោចណាស់​ក៏មាន​មនុស្សម្នា​ក់បាន​ស្លាប់​នៅក្នុង​មន្ទី​ពេទ្យ​បង្អែក​ចំការចេក ក្នុងចំណោម​ជនរងគ្រោះ​ចំនួន​៣​នាក់ ដែល​បាន​ជួប​ឧ​ប​ដិ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បង្ករ​ឡើង​ដោយ​ម៉ូតូ និង​ម៉ូតូ​កាលពី​វេលា​ម៉ោង ៥​និង​០០​នាទី​ទៀបភ្លឺ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំនុច​មុខ​មណ្ឌល​សុខភាព កែវ ផុស ស្ថិតក្នុង​ភូមិ​ថ្ម​រៀង ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​IMG-20150119-WA0008
​ ​យោងតាម​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​បាន​អះអាងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ នៅ​ចំនុច​មុខ​មណ្ឌល​សុខភាព​កែវផុស​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​បានកើត​ឡើង​រវាង​ម៉ូតូ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​(​ចាស់​មានតែ​តួ​និង​ម៉ា​ស៊ិន​)​បើកបរ​ដោយ​ឈ្មោះ​ងួន សុធា​ភេទ ប្រុស អាយុ​៣៧​ឆ្នាំ ស្លាប់​ក្នុង​មន្ទី​ពេទ្យ មាន​ទីលំនៅ ភូមិ​កែវផុស ឃុំ​កែវផុស ស្រុក ស្ទឹងហាវIMG-20150119-WA0010 ខេត្ត​ព្រះសីហនុ មាន​មុខរបរ​សន្តិសុខ កំពង់ផែរ​ឧ​ញ្ញា​ម៉ុង​ឬ​ទ្ឋី និង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ គុយ ឡោះ ភេទ ប្រុស​អាយុ​៤៦​ឆ្នាំ​ជា​ឪពុក រងរបួស​ធ្ងន់ រួម​ដំណើរ​ជាមួយ​កូន​ឈ្មោះ ឡោះ ក៏​ម៉ា​រុ​ឌិន ភេទ ប្រុស អាយុ​១៨​ឆ្នាំ រងរបួស​ធ្ងន់ បាក់ជើង​អ្នក​ទាំងពីរ​មាន​ទីលំនៅ ឃុំ​បន្ទាយ​ព្រៃ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។IMG-20150119-WA0012
​ ​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា នៅវេលា​ទៀត​ភ្លឺ​ខ​ណះ​ពេល​មនុស្ស​ម្នាក់​ចាប់ផ្តើម​ធ្វើតំណើរ ប្រកប​របរ​រកស៊ី នៅ​ចំនុចកើតហេតុ​ខាងលើ​មាន​ម៉ូតូ​១​គ្រឿង​ជិះ​ម្នាក់ឯង​បើកបរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ខ​ណះ​ពេលមកដល់​ចំនុចកើតហេតុ ក៏មាន​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​ជិះ​គ្នា​២​នាក់​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​បុក​គ្នា​ពេញទំហឹង បណ្តាលអោយ​ភាគី​ទាំងសងខាង​ដេក​ដួលរ​ណូ​ក​រណែល រងរបួស​ធ្ងន់​ដូចគ្នា តែ​អកុសល​បុរស​ដែល​បើកបរ​ម្នាក់ឯង​បាន​បាត់បង់​ជិវិត​នៅក្នុង​មន្ទី​ពេទ្យ​៕IMG-20150119-WA0014 IMG-20150119-WA0013