​ជនសង្ស័យ​ប្រុស​-​ស្រី​៤​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្របួច​បាន ខណៈ​កំពុង​ចាយ​ចាយ​គ្រឿងញៀន​

0


ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​មួយ​សំបុក ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព កាលពី​វេលា​ម៉ោង​០៨ និង​១០​នាទី​យប់​ថ្ងៃទី​១៨ មករា ២០១៥ ស្ថិតនៅ​ភូមិ​ក្រាំង​ពល​ទេព ក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារមន ដោយ​ដកហូត​ថ្នាំញៀន​១​កញ្ចប់​ធំ​, ប្រដាប់​ជក់ និង​ម៉ូតូ​១​គ្រឿង​ផងដែរ ។​
​ប្រភព​បានឱ្យដឹងថា ជនសង្ស័យ​ទាំងអស់​មាន​គ្នា​៤​នាក់ ១-​ឈ្មោះ​នួន ស្រី​ភ័ក្ត្រ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ​ឌូ សុវណ្ណ អាយុ​១៦​ឆ្នាំ ៣-​ឈ្មោះ​ម៉ន វន អាត​យុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​តា​ម៉ៅ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង និង​៤-​ឈ្មោះ​ឡេង ទី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ។​IMG-20150119-WA0023
​នៅ​ចំពោះមុខ​សមត្ថកិច្ច ស្ត្រី​សង្ស័យ​បាន​សារភាពថា ថ្នាំញៀន​នេះ​ជា​របស់ខ្លួន​ដែល​ទើប​និង​ទិញ​មកពី​បុរស​ម្នាក់​នៅមុខ​ពេទ្យ​លោក សង្ឃ ដោយ​ក្នុង​មួយកញ្ចប់​នេះ​តម្លៃ​១០០​ដុល្លារ ។ ក្រោយពី​ទិញ​បាន ក៏​យកមក​រំលែក ដើម្បី​លក់​បន្ត ហើយ​សល់​ប៉ុន្មាន​ទុក​ជក់​ខ្លួនឯង ។​