​ការចុះ​នូវ​តម្លៃ​ប្រេង​ឥន្ទៈ​ក្នុងស្រុក បានធ្វើអោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​រីករាយ​សាទរ​យ៉ាងខ្លាំង​

0

កំពង់ឆ្នាំង​៖​ក្រោយពី​មានការ​ប្រកាស​អំពី​ប្រេង​ចុះថ្លៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្របពេល​តំលៃ​ប្រេង​ទីផ្សារ​ពិភពលោក​ធ្លាក់ចុះ​ផង​នោះ នៅតាម​បណ្តា​ស្ថានីយ​ប្រេង​ទាំងអស់​នៅក្នុង​ខេត្តកំពង់ឆ្នាំង ក៍បាន​បញ្ចុះ​តំលៃ​ប្រេង របស់ខ្លួន​ជា​បន្តបន្ទាប់ ធ្វើអោយ​អ្នកប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​មានការ​សប្បាយចិត្ត ដែល​អាចជួយ​កាត់ បន្ថយ​នូវ​ភាពក្រីក្រ​នៅក្នុង​គ្រួ​សារបាន​មួយចំណែក​ផងដែរ​។​DSC06373
​ ​កន្លងមក​តម្លៃ​ប្រេង​ឥន្ទ​នៈ​នៅក្នុង​ខេត្តកំពង់ឆ្នាំង គឺ​ប្រេងសាំង​ស៊ុប​ពែរ​របស់​ស្ថានីយ៍ ប្រេង​ទាំងអស់​ឡើង​រហូតដល់​ជាង​៥​ពាន់​រៀល ប្រេងសាំង​ធម្មតា​មានតម្លៃ​ជិត​៥​ពាន់​រៀល ឯ​ប្រេង​ម៉ា​សូត​មានតម្លៃ​រហូតដល់​ជាង​៤​ពាន់​រៀល​ផងដែរ​។​ក្រោយពី​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​ពិភពលោក​មានការ​ចុះ​តម្លៃ​ភ្លាម សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​ប្រកាស​ចំនួន​៣​លើក​ជា​បន្តបន្ទាប់​គឺ​លើក​ទី​១​សម្តេច​DSC06367បានប្រកាស​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​ចំការ​ដូង​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤,​លើក​ទី​២​សម្តេច​បានប្រកាស​នៅ​ឬ​ស្សី​ជ្រុំ ខេត្តកោះកុង នា​ថ្ងៃ​១២ ខែមករា ឆ្នាំ​២០១៥,​និង​លើក​ទី​៣​នៅ​ស្ពាន​អ្នក​លឿង​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ អោយ​គ្រប់ បណ្តា​ស្ថានីយ៍​ប្រេង​ទាំងអស់​នៅក្នុង​ប្រទេស​ត្រូវតែ​បញ្ចុះតម្លៃ​ប្រេង​របស់ខ្លួន ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​DSC06364
​ ​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥ នៅតាម​បណ្តា​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​មួយចំនួន គេ​ឃើញ​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ក្នុងនោះ​ស្ថានីយ៍​ប្រេង​តូ​តា​ល់​ចុង​ខ្សា​ម ប្រេងសាំង​ស៊ុប​ពែរ​មានតម្លៃ​៤២០០​រៀល​ក្នុង​១​លីត្រ​,​ប្រេងសាំង​ធម្មតា​៤០៥០​រៀល​ក្នុង​១​លីត្រ​, និង​ប្រេងម៉ាស៊ូត​៣៩០០​រៀល​ក្នុង​១​លីត្រ​។​ដោយឡែក​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូ​គី​មិច​វិញ គឺ​ប្រេងសាំង​ស៊ុប​ពែរ​មានតម្លៃ​៤០០០​រៀល​ក្នុង​១​លីត្រ​,​សាំង​ធម្មតា​៣៨០០​រៀល​ក្នុង​១​លីត្រ​, និង​ប្រេងម៉ាស៊ូត​៣២០០​រៀល​ក្នុង​១​លីត្រ​។​ចំពោះ​តម្លៃ​ប្រេង​ឥន្ទ​នៈ នៅតាម​ស្ថា​នី​DSC06368ប្រេង​តេ​លា​ក្នុង​ខេត្ត​វិញ​គឺមាន​តម្លៃ​ខុសៗ​ពីគ្នា ដែល​ក្នុង​នោះគេ​សង្កេតឃើញ​ស្ថានីយ៍​តេ​លា​ព្រះ​នរាយ តម្លៃ​ប្រេងសាំង​ស៊ុប​ពែរ​៤២០០​រៀល​ក្នុង​១​លីត្រ​,​សាំង​ធម្មតា​៤០០០​រៀល​ក្នុង​១​លីត្រ​, និង​ប្រេងម៉ាស៊ូត​៣៨០០​រៀល​ក្នុង​១​លីត្រ​។​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តេ​លា​ត្រពាំង​គង ប្រេងសាំង​ស៊ុប​ពែរ មានតម្លៃ​៣៩០០​រៀល​ក្នុង​១​លីត្រ​,​ប្រេងសាំង​ធម្មតា​៣៧០០​រៀល​ក្នុង​១​លីត្រ​,​និង​ប្រេងម៉ាស៊ូត​៣០០០​រៀល​ក្នុង​១​លីត្រ​។​
​ ​ការបញ្ចុះ​តម្លៃ​ប្រេង​ឥន្ទ​នៈ​ជា​បន្តបន្ទាប់​នេះ បានធ្វើអោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​រីករាយ​សាទរ​យ៉ាងខ្លាំង​ដែល​ពីមុនមក​ពុំ​ធ្លាប់មាន​ការបញ្ចុះ​តម្លៃ​ដូចនេះ​ឡើយ​៕