​​របង​ថ្ម​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ត្រូវ​រថយន្ត​បូម​លូ​របស់​សាលា​រាជធានី​ភ្នំពេញ​បើក​ថយក្រោយ បុក​បែកបាក់​អស់​១០​ម៉ែត្រ​

0

កំពង់ឆ្នាំង​៖​របង​ថ្ម​ប្រវែង​១០​ម៉ែត្រ​របស់​មន្ទីរពេទ្យ​ខេត្ត​ផ្នែក​ខាងជើង​រលំ​បាក់បែក ដោយសារ រថយន្ត​បូម​លូ​មួយគ្រឿង​របស់​សាលា​រាជធានី​ភ្នំពេញ បើក​ថយក្រោយ​បុក​បាក់​ទាំង​ព្រឹក ហើយ​ត្រូវបាន​គេ​ចាប់​អោយ​សង​។​ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៧​និង​២៤​នាទី ព្រឹក​ថ្ងៃទី​១៩​ខែមករា ឆ្នាំ​២០១៥​នៅ​របង​ផ្នែក​ខាងជើង​មន្ទីរពេទ្យ​ខេត្ត ស្ថិត​ក្នុ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​នៅមុន​ពេល​កើ​ហេតុ​អ្នក​​បើកបរ​រថយន្ត​បូម​លូ​២​គ្រឿង​បាន​បើករថយន្ត​ទៅ​ចត​នៅ​ខាងជើង​របង​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ចុះ​​ហូប​អាហារ​ពេលព្រឹក​នៅ​ម្តុំ​នោះ​។​ពេល​ហូប​អាហារ​ពេលព្រឹក​ហើយ​អ្នកបើកបរ​រថយន្ត​ពាក់​ស្លា​​លេខ​រដ្ឋ​២៥ 3-0122 បាន​ឡើង​បើករថយន្ត​បត់​ថយក្រោយ​ត្រឡប់មក​ទិស​ខាងលិច​លើផ្លូវ​ជាតិ​វិញ ពេលនោះ​អ្នកបើកបរ​មិន​ប្រ​យ​ត្ន័​ក៏បាន​ថយ​បុក​របង​ថ្ម​មន្ទីរពេទ្យ​ខេត្ត​បាក់​អស់​១​ផ្ទាំង​ធំ មាន​ប្រវែង​ប្រមាណ​១០​ម៉ែត្រ បន្ទាប់មក​បាន​បើករថយន្ត​គេច​មក​ឈប់​នៅមុខ​មន្ទីរពេទ្យ​ខេត្ត ហើយ​ត្រូវបាន​សមត្ថកិច្ច​ន​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​ឃាត់​ជាប់​។DSC00538
​ករណីនេះ​សមត្ថកិច្ច​បានអោយ​អ្នកទទួលខុសត្រូវ​រប​ស់​រថយន្ត​បង្ក​ទៅ​ជួប​ដោះស្រាយ​ជាមួយ​ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​អោយបាន​រួចរាល់​ទើប​អនុញ្ញាតអោយ​យក​រថយន្ត​បង្ក​ត្រឡប់​ទៅ​អង្គភាព​ខ្លួន​វិញ​។​
​ ​លោក ស សាវ៉ាត ប្រធាន​រដ្ឋបាល​មន្ទីរ​ពេទ្យ​ខេត្ត​បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥​នេះ​ថា​៖​ការ​ខូច​បែកបាក់​របង​ថ្ម​មន្ទីរពេទ្យ​ផ្នែក​ខាងជើង​ប្រមាណ​១០​ម៉ែត្រ​នេះ អ្នកទទួលខុសត្រូវរ​ថ​យន្ត​បូម​លូ បានធ្វើ​កិច្ចសន្យាធានា​ហៅ​ជាង​មក​ជួស​ជុស​អោយបាន​ស្អាតបាត​សង​វិញ​។​ដែល​តាម​ការវាយតម្លៃ​របស់​ជាង​ក្នា​ក់ថា ការបែកបាក់​នេះ​អាច​ជួសជុល​អស់ពី​២០០​ទៅ​៣០០​ដុល្លា​។​DSC00546
​ ​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ក្រោយពី​បាន​សម្របសម្រួល​ជាមួយ​លោក​ប្រធាន​រដ្ឋបាល​
​មន្ទីរពេទ្យ​ខេត្ត​រួចមក សមត្ថកិច្ច​ក៏បាន​អនុញ្ញាតិ​អោយ​រថយន្ត​បង្ក​វិលត្រឡប់​ទៅធ្វើ​ការងារ​ខ្លួន​​វិញ​។​ករណី​បង្ក​ការខូចខាត​នេះ សមត្ថកិច្ច​សន្និដ្ឋានថា​មកពី​អ្នកបើកបរ​ស្មាន​កន្ទុយ​រថយន្ត​ខ្លួន​​ឯង​មិនត្រូវ​។​ព្រោះថា​បន្ទាប់ពី​កាង​ក្រោយ​រថយន្ត​មក រថយន្ត​បូម​លូ​ដ៏​ថ្មី​នេះ​ត្រូវបាន​គេ​ត​ដែក​ចេញមក​ក្រោយ​ប្រវែង​កន្លះ​ម៉ែត្រ​ទៀត ហេតុដូច្នេះ​ហើយ​ទើប​អ្នកបើកបរ​ស្មាន​មិនត្រូវ​ក៏​ថយ​បុក​របង​ថ្ម​មន្ទីរពេទ្យ​ចាស់​នោះបាន​បាក់​អស់​ប្រមាណ​១០​ម៉ែត្រ​តែម្តងទៅ​៕
​ ​ ​