កំពង់ឆ្នាំង៖សមត្ថកិច្ចមូលដ្ឋាននៅក្នុងភូមិត្បែងខ្ពស់បានធ្វើការចាប់ឃាត់ខ្លួន បុរសជាជនល្មើស៤នាក់ភ្លាមៗ បន្ទាប់ពីពួកគេបានបង្កអំពើហឹង្សារកាប់គេរងរបួសធ្ងន់។ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះរបស់ឈ្មោះ អាំ ឆុន ស្ថិតនៅក្នុងភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឺកផុស ខេត្តកំពង់ឆ្នាំង ខណះពួកគេកំពុងរាំវង់ធុងបាស់។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបាននិយាយអោយដឹងថា៖ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ១. ឈន ចិត្ត អាយុ២៥ឆ្នាំ ២. ឈ្មោះ ម៉ៅ សាម៉េត អាយុ៣៥ឆ្នាំ ៣.ឈ្មោះ ចាន់ ផេត អាយុ៣៥ឆ្នាំ ៤.ឈ្មោះ ប៉េស សារីម អាយុ២៣ឆ្នាំ ពួកគេទាំង៤នាក់រស់នៅក្នុងភូមិទឹកចេញ ឃុំជើងគ្រៀវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយឡែក ជនរងគ្រោះមានឈ្មោះ ភិន ភារម្យ អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ត្រូវត្រង់ក្បាលខាងក្រោយមួយកន្លែងនិងនៅត្រង់ដោះខាងស្តាំមួយកន្លែង រងរបួសធ្ងន់ ។ យោងតាមកំណត់ហេតុស្រង់ចំលើយរបស់ឈ្មោះ ម៉ៅ សាម៉េត អាយុ៣៥ឆ្នាំ បានអោយដឹងថា៖នៅវេលាម៉ោង១៩និង១០នាទីយប់ថ្ងៃកើតហេតុ ពួកគេទាំង៤នាក់បាននាំគ្នាជិះម៉ូតូ២គ្រឿងមករាំលេងធុងបាស់នៅភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង រហូតដល់ម៉ោង១២កណ្តាលអាធ្រាត្រជាពេលដែលគេបិតធុងបាស់ ពួកគេបានជិះម៉ូតូមកផ្ទះគូដណ្តឹងរបស់ឈ្មោះ ប៉េស សារីម ដោយបានឈប់ចាំនៅទីនោះរួចឈ្មោះ ចាន់ ផេត និងឈ្មោះ ប៉េស សារីម បានជិះម៉ូតូឡើងលើថ្នល់ហួសប្រហែលជា៤០ម៉ែត្រក៍មានមនុស្សមួយក្រុមដើរមកដល់ម៉ូតូរបស់ពួកគេ ហើយបានវាយឈ្មោះ ចិត្ត មួយដៃបណ្តាលអោយដួលទាំងម៉ូតូនិងមនុស្ស បន្ទាប់មកក្រុមមនុស្សទាំងនោះបានព្រួតគ្នាវាយមកលើពួកខ្លួន ហើយពួកខ្លួនក៏បាននាំគ្នារត់គេចអស់ នៅសល់តែជនរងគ្រោះម្នាក់ដែលដេកដួលនៅទីកន្លែងកើតហេតុ រួចក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងប្រជាការពារឃាត់ខ្លួនបានតែម្តង។
លោកវរះសេនីយ៍ត្រី ខែម វិបុល អធីការនគបាលស្រុកទឹកផុសបាននិយាយអោយដឹងថា៖ក្រោយពីបានទទួលព៏តមានភ្លាម លោកបានអោយកំលាំងប៉ុស្តិ៏រដ្ឋបាលចុះទៅដល់កន្លែកើតហេតុភ្លាមៗ និងធ្វើការស្រាវជ្រាវឃាត់បានខ្លួនក្រុមជនសង្ស័យ៤នាក់ខាងលើនៅកន្លែងកើតហេតុនោះ ខណះដែលជនរងគ្រោះដេកស្តូកនៅពីក្រោមម៉ូតូ ហើយសមត្ថកិច្ចដកហូតបានម៉ូតូ១គ្រឿងនិងសក់ក្បាលជនរងគ្រោះមួយដុំផងដែរ។
លោក ប៉ុល វុទ្ធី ស្នងការរងនគបាលខេត្តបាននិយាយអោយដឹងថា៖ក្រោយពីបានទទួលដំណឹងភ្លាមលោកក៏បានរាយការណ៏ជូនលោកស្នងការនគបាលខេត្តនិងសុំការអនុញ្ញាតិពីលោកព្រះរាជអាជ្ញា ហើយនាំខ្លួនជនសង្ស័យទាំង៤នាក់មកអធីការដ្ឋាននរគបាលខេត្ត រួមនិងវត្ថុតាង ដើម្បីធ្វើការសាកសួរនិងបញ្ជូនបន្តមកស្នងការនរគបាល ខេត្ត។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់មិនបានសារភាព ក្នុងករណីកើតហេតុខាងលើនោះឡើយ តែអ្វីដែលគេនិយាយនោះ វាជាការដោះបន្ទុកប៉ុណ្ណោះ តែសមត្ថកិច្ចនៅតែបន្តធ្វើការសាកសួរ ហើយកសាងឯកសារគ្រោងនិងបញ្ជូនបន្តទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកកាន់មន្ទីពេទ្យខេត្ត ដើម្បីធ្វើការសង្គ្រោះតែដោយសារសភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ក៏បានបញ្ជូនជនរងគ្រោះបន្ត ទៅមន្ទីពេទ្យឯក្រុងភ្នំពេញ ហើយមកដល់ពេលនេះគេមិនដឹងថា ជនរងគ្រោះមានសភាពយ៉ាងណានោះឡើយ៕



































