ថ្ងៃ​សិ​ល​មិនបាន​នៅផ្ទះ​អុច​ធូប​សែន​យាយ​តា​ម៉ាកុង រវល់​ចេញទៅ​ជួយ​ហែរ​សព ភ្លើង​ឆេះ ផ្ទះ​អស់​គ្មាន​សល់

0

 បន្ទាយមានជ័យ ៖ អុច​ធូប​នៅ​ថ្ងៃ​សិ​ល ទុកចោល​ហើយ​ចេញ ទៅ​ជួយ​ហែសព អ្នកជិតខាង គ្មាន​អ្នក​នៅ ចាំផ្ទះ​បណ្ដាល​ឲ្យ ឆេះ​ផ្ទះ​ទាំងស្រុង តែ​សំណាងល្អ មិន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង និង​មិន​បណ្តាល​ឲ្យ អ្នកណា​រងរបួស កាល​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែមករា ឆ្នាំ ២០១៥ ស្ថិតនៅ​ភូមិ​អន្លង់​មានទ្រព្យ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​IMG-20150119-WA0023 - Copy
លោក ស៊ី ឌី អធិការដ្ឋាន នគរបាល​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹងថា ក្រោយ​មាន ហេតុ​ខាងលើនេះ លោក​ក៏ រាយ​ជូន​លោកស្នងការ​ខេត្ត អាត់ ខែម និង​អន្តរាយ​គម​ន៍ រថយន្ត​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​ខេត្ត ចំនួន​២​គ្រឿង ដើម្បី​ពន្លត់ លោក​បាន​បញ្ជាក់ថា ទោះបី​ការ​មាន​អន្តរាគមន៍ យ៉ាងណាក៏ដោយ នៅផ្ទះ ខាងលើនេះ ឆេះ​ទាំងស្រុង ដោយសារតែ​ស្ថា​ភាព​ផ្លូវ​តូចចង្អៀត និង​លំបាក​ការចូល​រថយន្ត ។​IMG-20150119-WA0025
លោក​បាន​បន្តថា ករណី​អគ្គីភ័យ​ឆេះ​ផ្ទះ​នេះ ប្តី​ឈ្មោះ​ថេត យឺន ប្រុស​អាយុ​៧៤ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ស៊ឹង សូវ អាយុ​៧១ ឆ្នាំ​គឺ មូលហេតុ​អុច​ធូប (​ថ្ងៃ​សិ​ល​) ហើយ​ចេញទៅ​ជួយ​ហែសព អ្នកជិតខាង​គ្មាន អ្នក​នៅចាំ ផ្ទះ​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​តែម្តង ។​IMG-20150119-WA0022
លោក​បាន​បន្តថា ករណី​ខាងលើនេះ ផ្ទះ​ទំហំ​៨​គុណ​១០​ម៉ែត្រ ( ៣​ខ្នង​២​ល្វែង​) ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី និង ខូចខាត​ទ្រព្យសម្បត្តិ​រួមមាន មាស​៥​តំឡឹង​,​លុយ​២​ពាន់​ដុល្លារ ,​លុយ ៦​ម៉ឺន​បាត ,​លុយ​១​លាន​រៀល​,​ម៉ូតូ​២ គ្រឿង (​ស៊េរី​ឆ្នាំ​២០១៥ មួយគ្រឿង និង​សង់​ស៊េរី​ចាស់​១​គ្រឿង​),​ទូរទស្សន៍​២​គ្រឿង និង​សំភា​រះ​ប្រើប្រាស់ ក្នុងផ្ទះ​ឆេះ​អស់ទាំង​ស្រុង​។​IMG-20150119-WA0026 - Copy
ក្នុង​ប្រតិបត្តិការ ជួយសង្គ្រោះ​មាន​រថយន្ត ជួយ​ពន្លត់អគ្គីភ័យ របស់​ស្នងការដ្ឋាន ២​គ្រឿង និង​រថយន្ត ដឹក​ទឹក​ធ្វើ​ផ្លូវ​គយ​ម៉ែង​១ គ្រឿង កងកំលាំង នគរបាល​,​អាជ្ញាធរ ភូមិ​.​ឃុំ​.​ស្រុក រួមជាមួយ​ពលរដ្ឋ ជាច្រើន នាក់ ផងដែរ ដោយ​ប្រើ​រយះ ពេល​អស់​រយះ​ជាង​មួយ​ម៉ោង ទើប​ពន្លត់​ជា​ស្ថាន​ពរ ៕