ជន​ពាក់​ព​ន្ធ័​គ្រឿងញៀន​២​នាក់​ត្រូវបាន​ប៉េអឹម​សហការ​និង​លោក​ព្រះរាជអាជ្ញារងចុះបង្ក្រាប

0

​កំពង់ស្ពឺ =​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ នេះ កងរាជអាវុធហត្ថ ស្រុក​សំរោង​ទង សហការ​ជាមួយ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជនសង្ស័យ​ពាក់ព័ន្ធ និង​គ្រឿងញៀន​ចំនួន​២​នាក់ ហើយ​ដែល​ត្រូវបាន​កង រាជ​អាវុធហត្ថ​ស្រុក ឃាត់ខ្លួន​បាន​ម្នាក់​និង​កំពុង ស្វែង រក​បក្សពួក ក្រុម​ទាំងនោះ​បន្ត​រហូត ឈានទៅ​ឆែកឆេរ​លំនៅដ្ឋាន​តាម​ចម្លើយ​និង​ចាប់បាន​ម្នាក់ទៀត​រួមទាំង​វត្ថុតាង​មួយចំនួន​ដែរ​។​IMG-20150120-WA0021
​ប្រតិបត្តិការ​នេះ​ត្រូវធ្វើ​ឡើងជា​បន្តបន្ទាប់​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម សេនី​យ៏​ត្រី ម៉ែន ស៊ី​ប៊​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក​អនុ​សេនី​យ៏​ឯក វិ​ន ឡេង​ហួង​មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង​តាម​ចាប់​មុខសញ្ញា​ចែកចាយ​និង​ជួញដូរ​ក្នុងភូមិ​សាស្ត្រ​។​ក្នុងនោះ​មាន​មនុស្ស​២​នាក់​ឈាន​ត្រូវបាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទី​១​ឈ្មោះ ឆាំ ប៊ុនថន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ទី​ឈ្មោះ សេក​ចន្ថា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​ថា​តែងតែ​ធ្វើ​សកម្មភាព​នៅក្នុង​ស្រុក​សំរោង​ទង ។​IMG-20150120-WA0019
​លោក​អនុ​សេនី​យ៏​ឯក វិ​ន ឡេង​ហួង​មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹងថា​វត្ថុតាង​ដែល​សមត្ថកិច្ច​រកឃើញ​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូច​និង​2​កញ្ចប់​ធំ​ម៉ូតូ​១​គ្រឿង​ទូរស័ព្ទ​គ្រឿង​និង​លុយ​៤៥០០០​រៀល​។​IMG-20150120-WA0002
​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ម៉ែន ស៊ី​ប៊​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង​ស្ពឺ​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ចម្លើយសារភាព កំលាំង​បាន​សហការ​ជា​លោក​ព្រះរាជអាជ្ញារង អ៊ូ ផាត បន្ត​ចុះ​ឆែក ឆេរ​ផ្ទះ ឈ្មោះ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​ដោយបាន​រកឃើញ​សម្ភា​រះ​បំរើ​ដល់​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ជាច្រើន​នៅក្នុង​ផ្ទះ របស់​ក្រុម​ខាងលើ ។​IMG-20150120-WA0023
​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង​ស្ពឺ​បន្តថា​ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ដើមឆ្នាំ​២០១៥​លោក​បាន​បញ្ជា​ជំនាញ​និង​កំលាំង​បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើ​ការងារ​បង្ក្រាប​និង​ការប្រើប្រាស់​ចែ​ចាយ​គ្រឿង​នៅ​មូលដ្ឋាន​បច្ចុប្បន្ន​សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុម​ទាំងនេះ​បន្តទៀត​​ចំណែក​ជន​ទាំង​២​នាក់​ខាងលើ​សមត្ថកិច្ច​កំពុង​កព សាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕IMG-20150120-WA0020IMG-20150120-WA0025IMG-20150120-WA0002