​កូន​តិ​រិ​ឆ្ឆាន​ខឹង​ទារលុយ​ម្តាយ​យកទៅ​ទិញ​ម៉ូតូ​មិនបាន​ដុត​តូប​លក់​អ៊ី​វ៉ាន់​ចាបហួយ​ម្តាយ​ឆេះ​ម៉ត់

0

​ ​
ខេត្តកំពង់ធំៈ កូន​តិ​រិ​ឆ្ឆាន​មិនបាន​ចំ​ម្រ​ម​ស​ម្រើ​ន​គ្រួសារ មានតែ​បំផ្លាញ និង​បង្ករ​ភាព​ទុក្ខ​កង្វល់​ដល់​ម្តាយ​ជា​ស្ត្រី​មេម៉ាយ ហេតុ​ការដែល​នឹកស្មាន​មិន​ដល់​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ខឹងសម្បា​ជំនួស​ម្តាយបង្កើត​បុរស​ម្នាក់ ដែល​កំពុងតែ​ងុប ង​ល់​និង​ល្បែង រករឿង​ម្តាយ​គ្មាន​ពេល​ស្វាង ទីបំផុត​ជាប់​ខ្នោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​។​DSCN2713
​តាម​ប្រភព​ពត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​យុវជនឈាមរាវ​ម្នាក់ មិន​ខ្វល់​ពី​ការរក ស៊ី​ប្រកបមុខរបរ​ជួយ​ក្រុមគ្រួសារ​ទេ បែរជា​ចាប់យក​ល្បែងស៊ីសង ជល់​មាន់ និង​ផឹកស្រា បង្ករ​ភាព​ព្រួយបារម្ភ​ណ៍ដ​ល់ ម្តាយ​ជា​ស្រី​មេម៉ាយ​ដែលមាន​ឈ្មោះ ទាម ខន អាយុ ៥០​ឆ្នាំមាន​មុខរបរ​លក់​អ៊ី​វ៉ាន់​ចាបហួយ មានកូន​៣​នាក់ រស់នៅ​ភូមិ​ទ្រា ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ កាលពី​ល្ងាច​ថៃ្ង​ទី ១៩ ខែមករា ឆ្នាំ ២០១៥DSCN2709 ដោយ​បុរស​ជា​កូន​ឈ្មោះ សែ ម៉ាំង អាយុ ៣១​ឆ្នាំ បាន​រករឿង​សុំ​លុយ​ម្តាយ​ទៅលេង​ល្បែង​ជន់​មាន់ និង​បៀ​អាប៉ោង​ជា​រៀងរាល់ថ្ងៃ ម្តាយ​ចេះតែ​អោយ​ជា​រៀងរាល់ថ្ងៃ លុះដល់​ថ្ងៃកើតហេតុ​កូនពៅ​សំណ​ប់​បាន​សុំ​លុយ​ម្តាយ​ទិញ​ម៉ូតូ តែ​ម្តាយ​ដែលជា​ស្ត្រី​មេម៉ាយ គ្មាន​លុយ​ឲ្យ កូនប្រុស​ចិត្ត​តិ​រិ​ឆ្ឆាន បាន​ដុត​តូប​លក់ ទំនិញ​របស់​ម្តាយ​ដែល​នៅខាងមុខ​ផ្ទះ រួចហើយ​ក៏បាន​ឡើងទៅ​ផ្ទះ​របស់ខ្លួន​ដុត​កំទេចចោល​តែម្តង​។​DSCN2707
​តាម​ការ​ឲ្យ​ដឹង​ពី​លោក វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា នៅពេល​ល្ងាច​ថ្ងៃកើតហេតុ ក្រោយពី​ទទួលបាន​ពត៌មាន​ពី​ប្រជាពលរដ្ឋ លោក​បាន​ដឹកនាំ​កំលាំង សហការ​ជាមួយ​អធិការ​ស្រុក ស្ទោង ចុះទៅ​ចំនុចកើតហេតុ ពេលនោះ​ជនដៃដល់​កំពុងតែ​ខឹងសម្បារ​ជាមួយនឹង​ម្តាយ ហើយ​បាន​ដុត​តូប​លក់​អ៊ី​វ៉ាន់ ចាបហួយ​ឆេះ​ម៉ត់ កាលពី​វេលា​ម៉ោង ៤.៤៥​នាទី​ល្ងាច រួចហើយ​ជនដៃដល់​ដែលជា​កូន DSCN2706
បាន​ឡើង​ទី​សម្ងំ​នៅលើផ្ទះ គំរាម​មិនអោយ​សមត្ថកិច្ច ឬ​ប្រជាពលរដ្ឋ​ណា​ជួយ​ពន្លត់​ជាដាច់ខាត ដោយមាន​ទាំង​កាំបិទផ្គាក់ ចំ​ពាម​កៅស៊ូ និង​រណា និង​គំរាម​ដុត​ផ្ទះ​ចោល ខណៈនោះ​កំលាំង​សមត្ថកិច្ច បាន​នាំយក​រថយន្ត​ពន្លត់អគ្គីភ័យ​មកជួយ​អន្តរាគមន៍ ដេកចាំ​១​យប់​ខ្លាចក្រែង​ជនដៃដល់​ដុត​ផ្ទះ​បន្ថែមទៀត លុះដល់​ម៉ោង ១០​ព្រឹក​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៥ ជនដៃដល់​បាន​យក សាំង​ស្រោច​ពេល​ផ្ទះ បំ​រ៉ុង​ដុត លោក ឃុន ប៊ុន​ហូ បាន​បន្តថា ខណៈ​កំលាំង​បាន​បាញ់​ទឹក​ភ្លាមៗ​ចំ​ជនដៃដល់ បណ្តាល​ឲ្យ​សើម​ដែកកេះ​អស់ ហើយ​ជនដៃដល់​បាន​បាញ់​ជំ​ពាម​កៅស៊ូ​មកលើ​សមត្ថកិច្ច​យើង​ជាច្រើន​គ្រាប់ ទីបំផុត​សមត្ថកិច្ច​សម្រុក​ចូលចាប់ តែ​ត្រូវបាន​លោត​ចុះ​តាម​វាលស្រែ ហើយក៏​ជាប់​ខ្នោះ​តែម្តង​។​DSCN2703
​ប្រជាពលរដ្ឋ​បាន​រិះគន់​មកលើ កំលាំង​សមត្ថកិច្ច​ស្រុក​ស្ទោង បញ្ហា​ទាំងនេះ​ក៏​ដោយសារតែ​អាជ្ញាធរ មានការ​ណ្តែ​ត​បណ្តោយ​ឲ្យ​មានការ លេងល្បែង​ស៊ីសង ដោយ​ពុំមាន​ការបង្ក្រាប ទើប​បណ្តាល​ឲ្យ​មានការ ញៀន​ល្បែង បង្ករ​ភាពអសន្តិសុខ​ដល់​សង្គម កូន​លែង​ស្គាល់​ម្តាយ ប្តី​ប្រព​ន្ឋ​បែកបាក់ ដោយសារតែ​ល្បែង ក្នុងនោះ​គាត់​បាន​សំណូមពរ​ឲ្យ លោក​អធិការ​ស្រុក​ស្ទោង រឹតបន្តឹង​ល្បែងស៊ីសង និង​កន្ទុយលេខ ជល់​មាន់ ដើម្បី​សេចក្តីសុខ សន្តិសុខ​ក្នុង​មូលដ្ឋាន​។

​ដោយ  ផន  សុជាតិ

​ ​