នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឆ្មក់​បង្ក្រាប​ទីតាំង​ផលិត​កាហ្វេ​ក្លែងក្លាយ​នៅ​សង្កាត់​ឃ្មួញ​

0

  ភ្នំពេញ ទីតាំង​លួច​ផលិត​កាហ្វេ​ក្លែងក្លាយ​ដ៏​ធំ​មួយកន្លែង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឆ្មក់​បង្ក្រាប
កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៥​។​z1
ទីតាំង​លួច​ផលិត​កាហ្វេ​ក្លែងក្លាយ​នេះ ស្ថិតនៅ​ផ្លូវលំ ក្រុមទី​៤ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។
ប្រតិបត្តិការ​ចុះបង្ក្រាប​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឡុង​ស្រេង​អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច
ក្រសួងមហាផ្ទៃ​ដោយមាន​ការសម្របសម្រួល​ពី​លោក​តុ​ប​ឈុន​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កម្លាំង​កាំកុងត្រូល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ​z4
ជា​លទ្ធផល​រកឃើញ​សារធាតុ​គីមី​ចំនួន​១៧​មុខ​និង​វត្ថុធាតុដើម រួមមាន ស​ណ្តែ​ង​សៀង គ្រាប់ពោត អំបិល ស្ករស ស្ករត្នោត ខ្ទឹះ​ដូង ព្រមទាំង​វត្ថុធាតុដើម សរុប​ទង្ង​ន់ ៣៤,៩៤១​តោន និង​វត្ថុតាង​មួយចំនួនទៀត ព្រមទាំង​ឃាត់​មនុស្ស​៤​នាក់​ក្នុងនោះ​មាន​ថៅកែ​ជនជាតិ​ម្នាក់
ឈ្មោះ​ស៊ា​ង​ដា​រ៉ា​អាយុ​៤២​ឆ្នាំ​។​z2
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឡុង​ស្រេង​ប្រាប់​ឲ្យ​ដឹងថា​នៅក្នុង​រង្វង់​កិ​ច្ខ​ចុះបង្ក្រាប​ទីតាំង​លួច​ផលិត​កាហ្វេ
ក្លែងក្លាយ​នេះ​បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ជា​សុ​មេធី អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ទើប​ការងារ​នេះ​ទទួលបាន​ជោគជ័យ​។
សូមប​ញ្ញាក់​ឲ្យ​ដឹងថា នៅក្នុង​ដើមឆ្នាំ​២០១៥​នេះ គឺជា​លើក​ទី​១​ហើយ ដែល​សមត្ថកិច្ច​ឆ្មក់​ចុះបង្ក្រាប​ទីតាំង​z3
លួច​ផលិត​កាហ្វេ​ដ៏​ធំ​នេះ​ហើយក៏​ជា​សារ​មួយ​សម្រាប់​ជូន​ដល់
អ្នក​និយម​ពិសារ​កាហ្វេ​គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចៀសវាង​ប៉ះពាល់​ដល់​សុខភាព​។
z7