កំពង់ស្ពឺ៖ កម្លាំងប៉េអឹមខេត្តកំពង់ស្ពឺបានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ បងប្អូនកាលពីវេលាម៉ោង៨ និង១០នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ជា គឹម ហាន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យទី១ មានឈ្មោះ ហៀង ដារា ភេទប្រុស អាយុ៣១ឆ្នាំ ទី២ឈ្មោះ ហៀង សីហា ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំងពីរ រស់នៅក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់បងប្អូនជាប់ចោទពីបទវាយ និងយកដុំថ្មគប់កញ្ចក់រថយន្តរបស់ឈ្មោះ ជា គឹមហាន និងវាយម្ចាស់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ។ ក្រោយពីការឃាត់ជនសង្ស័យទាំងពីរ កម្លាំងសមត្ថកិច្ចបានឃុំខ្លួននៅបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និងកសាងសំណុំរឿងចាត់បន្ត៕
សុខ សុភ័ណ្ឌ



































