រថយន្ត​តូយ៉ូតា​បុក​រថយន្ត​យី​ឌុប​ពីក្រោយ​លេចចេញ​ឈើ​ម្រះ​ភ្នំ​ព្រៅ​៣៦​ដុំ​ ​ត្រូវ​សមត្ថកិច្ច​ចាប់​ទាំង​រថយន្ត​និង​ម្ចាស់​បញ្ជូនទៅ​តុលាការខេត្ត​

0

កំពង់ឆ្នាំង​៖​រថយន្ត​តូ​យូ​តា​១​បាំង​កន្លះ​មួយគ្រឿង​បាន​បុក​ជាមួយ​រថយន្ត​យី​ឌុប លេចចេញ​ដុំ​ឈើ​ដើម
ម្រះព្រៅភ្នំ​ជាច្រើន​ដុំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​បរ​បូ​ណ៌​ចាប់​អូស​រថយន្ត​យកមក​រក្សាទុក​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សុំ​ណុំ​រឿង​តាមផ្លូវ​ច្បាប់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង ៣០​នាទី​រសៀល​ថ្ងៃទី​១៩​ខែមករា ឆ្នាំ​២០១៥ លើ​ជាតិ​លេខ​៥​ក្នុងភូមិ​ថ្មី​ឃុំ​ផ្សារ​ស្រុក​បរិបូណ៌ ។​c4
លោកស្រី​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​និយាយ​អោយដឹង​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ដដែល នៅពេល​សមត្ថកិច្ច​អូស​រថយន្ត​ល្មើស​ខាងលើ​មកដល់​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ថា​៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បានកើត​ឡើង រវាង​រថយន្ត​ដឹក​បទល្មើស​ឈើ​ម្រះ ព្រៅ​ភ្នំ​នេះ​គឺ​បាន​ដោះស្រាយ​ចប់​ហើយ​ក្រោយពេល​កើតហេតុ តែ​លោកស្រី​មិនដឹងថា ខាង​ណា​សងខាង​ណា​ប៉ុន្មាន​ទេ​។​ដោយឡែក​ករណី​ដឹកឈើ​ម្រះព្រៅភ្នំ​ខុសច្បាប់​ខាងលើ​នេះដែរ ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ជា​អ្នក​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​។ c2
លោកស្រី​បាន​អោយដឹងទៀតថា​៖​រថយន្ត​ល្មើស​ដឹកឈើ​ដើម​ម្រះព្រៅភ្នំ​នេះ​ពណ៌ ទឹកប្រាក់ ពាក់
ស្លាក​លេខ កំពង់ចាម 2A- 0097 បើកបរ​ដោយ​ឈ្មោះ វ៉ា សេង​ហួត អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដំណាក់
ធំ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ឌ័​មានជ័យ រាជធានី​ភ្នំពេញ ចំណែក​អ្នករួមដំណើរ​ជាមួយ គឺជា​ឪពុក​បង្កើត​របស់គេ មានឈ្មោះ ហេង ហៃ ។
លោក ជាង សុ​វណ្ណា​រិ​ទ្ឋ អធិការនគរបាល​ស្រុក​បរិបូណ៌​បាន​និយាយ​អំពី​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​អោយបាន​ដឹងថា​៖​មុនពេល​កើតហេតុ​មាន​រថយន្ត​យី​ឌុប​មួយគ្រឿង​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​តាមផ្លូវ​ជាតិ​លេខ​៥ ចំណែក​រថយន្ត​តូយ៉ូតា​ដឹក​ដើម​ម្រះព្រៅ បាន​បើក​ពីក្រោយ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​យី​ឌុប​ដែល​បើក​ពីមុខ​បាន​បត់​ឆ្វេង ធ្វើអោយ​រថយន្ត​តូយ៉ូតា​បើក​ពីក្រោយ
បុក​យ៉ាង​ពេញទំហឹង​តែម្តង​។ ក្រោយពេល​កើតហេតុ ភាគី​រថយន្ត​ទាំង​២​បាន សម្រួល​ត្រូវរ៉ូវ​គ្នា​មុនពេល
សមត្ថកិច្ច​នគរបាល​ទៅដល់ ហើយ​រថយន្ត​យី​ឌុប​បាន​ចេញទៅ​បាត់​សល់​តែ​រថយន្ត​តូយ៉ូតា​ដឹក​ដើម​ម្រះ ព្រៅ​ភ្នំ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​យកមក​តែម្តង​។​ក្នុងពេល​សមត្ថកិច្ច​ឃាត់​រថយន្ត​នេះ​ក៏​មានការ​អន្តរា​គម​ពី​អ្នកបើកបរ​រថយន្ត​លុច​សីស​ពណ៌​ស​មួយគ្រឿង​ផ្សេងទៀត​ផងដែរ តែ​សមត្ថកិច្ច​មិន​ហ៊ាន​សីស​សុះ​ឡើយ​។​c3
ដើម​ម្រះព្រៅភ្នំ​នៅលើ​រថយន្ត​នេះ​សរុប​មាន​ចំនួន​៣៦​ដុំ រថយន្ត​និង​វត្ថុតាង​រួមទាំង​អ្នកបើកបរ​និង​អ្នករួមដំណើរ​ជា​ឪពុក​នឹង​កូន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ដ្ឋា ន​នគរបាល​ខេត្តកំពង់ឆ្នាំង កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​បញ្ជូនទៅ​តុលាការខេត្ត នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥​នេះហើយ​។
ករណី​ដឹកឈើ​ខុសច្បាប់​បែបនេះ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​គេ​អាចធ្វើ​ការចោទប្រកាន់​តា​ម​មាត្រា
២​ផ្សេងគ្នា​នៃ​ច្បាប់​ស្តីពី​ព្រៃឈើ មាត្រា​ទី​១​គឺ​ត្រឹមតែ​ពិន័យ​ជា​ប្រាក់​អន្ត​រការ​និង​ដកហូត​ឈើ​ខុសច្បាប់​ទុក
ជា​សម្បត្តិ​រដ្ឋ​ចំណែក​រថយន្ត​និង​ម្ចាស់​ឈើ​មិនបាន​ដកហូត​ឬ​ផ្តន្ទាទោស​នោះឡើយ​។​ដោយឡែក​មាត្រា​១c5
ទៀត​ដែល​ធ្ងន់ធ្ងរ​នោះ​គឺ ត្រូវគេ​ចោទប្រកាន់​ដកហូត​ទាំង​ឈើ​ទាំង​រថយន្ត​និង​ចាប់​ម្ចាស់​ឈើ​ផ្តន្ទាទោស​ដា
ក់​ពន្ធនាគារ​តាម​បញ្ញា​ត្តិ​ច្បាប់​ទៀតផង ដូច្នេះ​ការចោទប្រកាន់​សំរេច​លើ​ការពិចារណា​និង​សិទ្ធ​របស់​សម ត្ថ​កិច្ច​ជំនាញ និង​ឆន្ទា​នុ​សិទ្ធ​របស់លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​តែប៉ុណ្ណោះ​៕​សន្យា