​អឺរ៉ុប​កោះប្រជុំ​ជាបន្ទាន់​ក្នុងពេល ដែល​ក្រុម​ភេរវកម្ម​បង្កើន​ការ​វាយប្រហារ​

0


​នៅក្នុង​កិច្ចប្រជុំ​ជាប្រចាំ​របស់​បណ្ដា រដ្ឋមន្ដ្រីការបរទេស សហគមន៍​អឺរ៉ុប ឧត្ដមស្នងការ​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ បរទេស​បាន​អំពាវនាវ​ដល់​ប្រទេស សម្ពន្ធ​មិ​ត្ដ​បង្កើន​ការប្រយុទ្ធប្រឆាំង​ក្រុម ភេរវកម្ម ក្នុងនោះ​មាន​ក្រុម​អ៊‌ិ​ស្លាម បង្កើន​រដ្ឋ IS ។
a1លោកស្រី Federica Mogherini បាន បញ្ជាក់ថា ចាំបាច់​ត្រូវតែ​បង្កើន​កិច្ច សហ​ប្រតិ​ប​ត្ដិ​ការ​ជាមួយ​បណ្ដា​ប្រទេស អ៊‌ិ​ស្លាម និង​នៅក្នុង​សហគមន៍​អឺរ៉ុប​ទាំង មូល ។ កិច្ចប្រជុំ​នៅ​ទីក្រុង​ប្រ៊ុ​យ​សែ​ល កើតឡើង​ខណៈដែល​ក្រុម​អ៊‌ិ​ស្លាម​បង្កើត រដ្ឋ​វាយប្រហារ​សម្លាប់​មនុស្ស​១៧​នាក់ នៅ​ទីក្រុង​ប៉ារីស​កាលពី​សបា្ដ​ហ៍​មុន​និង យុទ្ធនាការ​ប្រឆាំង​ភេ​វរ​កម្ម​នៅ​ប្រទេស ប៊ែ​ល​ហ្ស៊‌ិ​ក ។
​កាលពី​ថ្ងៃទី​១៩ ខែមករា ពលរដ្ឋ​រាប់ សិប​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទីក្រុង Grozny ប្រទេស​ឆែក​ញ៉ា ស្ថិតក្រោម ការគ្រប់គ្រង​របស់​រុស្ស៊ី ដែលមាន​ពល រដ្ឋ​អ៊‌ិ​ស្លាម​រស់នៅ​បាន​ក្រោកឈរឡើង ប្រឆាំង​ទៅនឹង​សកម្មភាព​ផ្សព្វផ្សាយ​រូប ត្លុក​ប្រមាថ​មាក់ងាយ​ដល់​ព្រះ​ក្នុង​សាសនា អ៊‌ិ​ស្លាម ។a2
​នៅក្នុង​កិច្ចប្រជុំ​ជាប្រចាំ​របស់​រដ្ឋមន្ដ្រី ការបរទេស​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល លោកស្រី Mogherini បាន​បញ្ជាក់ថា “​យើង​មិន​ត្រឹមតែ​ប្រឈមមុខ​ជាមួយ នឹង​ការគំរាមកំហែង​នៅ​ទីក្រុង​ប៉ារីស ប៉ុណ្ណោះ​ទេ គឺ​បាន​រាលដាល​នៅ​គ្រប់​ទិស ទី​ជុំវិញ​ពិភពលោក ដោយ​ចាប់​ផ្ដើមឡើង ពី​ក្រុម​អ៊‌ិ​ស្លាម​ជ្រ​ល់​និយម ។ យើង​ចាំ បាច់​ត្រូវតែ​បង្កើន​កិច្ចសហប្រតិបត្ដិការ ជាមួយ​បណ្ដា​ប្រទេស​សហគមន៍​អារ៉ាប់ ប្រទេស​អ៊‌ិ​ស្លាម និង​នៅក្នុង​សហគមន៍ អឺរ៉ុប​ទាំងមូល ។ យើង​ត្រូវតែ​ប​បង្កើន ការជជែក​ព័ត៌មាន​ចារកម្ម ទាំងនោះ ហើយ​ទើប​អាច​ទប់​ទល់នឹង​ក្រុម​ភេ​វរ​កម្ម បាន​យ៉ាង​ប្រសើរ​”​។​
​អគ្គលេខាធិការ​សហគម​ន៍​អារ៉ាប់​ក៏ បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ដ្រី​ការ បរទេស​សហគមន៍​អឺរ៉ុប​ទាំង​២៨​ប្រទេស ផងដែរ ។ លោកស្រី Mogherini បញ្ជាក់ ទៀតថា យើង​នឹង​ពិភាក្សា​ជាមួយ​អគ្គ លេខាធិការ​សហគមន៍​អារ៉ាប់​ពី​វិធីសាស្ដ្រ សហ​ប្រតិ​ប​ត្ដិ​ការ យើង​ត្រូវការ​សម្ពន្ធ មិ​ត្ដ ត្រូវ​ការចរចា​ដើម្បី​ផលប្រយោជន៍ រួម ពិសេស​គឺ​ទប់ស្កាត់​សកម្មភាព​វាយ ប្រហារ​ភេរវកម្ម ។a3
​រដ្ឋមន្ដ្រីការបរទេស​សហគមន៍​អឺរ៉ុប នឹង​ជួប​ពិភាក្សាគ្នា​ជា​បន្ដទៀត​នៅ​ថ្ងៃទី ២៩ ខែមករា​ខាងមុខ​ពី​បញ្ហាសំខាន់ៗ ដែលជា​ក្ដីកង្វល់​រួម ។
​នៅ​ថ្ងៃទី​២២ ខែមករា​នេះ សម្ពន្ធ​មិ​ត្ដ ដឹកនាំ​ដោយ​អាមេរិក​ក្នុងការ​ប្រឆាំង​ក្រុម អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ IS នឹង​ជួបប្រជុំគ្នា នៅ​ទី​ក្រង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ដែល មាន​រដ្ឋមន្ដ្រីការបរទេស​អាមេរិក ច​ន ឃើ​រី ចូលរួម ។
​កិច្ចប្រជុំ​របស់​សហគម​ន៍​អឺរ៉ុប​កើត ឡើង​ចំពេល​ដែល​ក្រុម​ភេរវកម្ម​បាន គំរាមកំហែង​វាយប្រហារ និង​ប្រទេស ជាច្រើន​ក្នុង​តំបន់ ក្រោយ​ពេលដែល កាសែត​បារាំង​បាន​ផ្សព្វផ្សាយ​រូប​ត្លុក​ធ្វើ ឱ្យ​ប៉ះពាល់​ដល់​ជំនឿ​សាសនា​អ៊‌ិ​ស្លាម ។ ក្រុម​អ្នក​កាន់សាសនា​អ៊‌ិ​ស្លាម​នៅ​គ្រប់ ទិស​ទី​បាននាំគ្នា​ក្រោកឈរឡើង​ប្រឆាំង ទៅនឹង​សេរីភាព​បញ្ចេញមតិ​របស់​សារ ព័ត៌មាន​ដែល​បាន​ប៉ះពាល់​ដល់​សេរីភាព ជំនឿ​សាសនា​របស់​អ្នកដទៃ​*​ជាស​កម្ម ភាព​មិនអាច​ទទួលយក​បាន ។