​ចិន​រឹតបន្ដឹង​ការគ្រប់គ្រង​អាវុធ​ជាតិ ផ្ទុះ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ជិត​មកដល់​

0

​​ប៉ូលិស​ចិន​បាន​បើក​យុទ្ធនាការ​បោស សម្អាត​ការប្រើប្រាស់​អាវុធជាតិផ្ទុះ ខណៈដែល​បុណ្យចូលឆ្នាំ​ចិន​ជិត​មកដល់ និង​មហាសន្និបាត​សមាជិក​បក្ស​កុ​ម្មុយ នី​ស្ដ​ចិន​នៅ​ទូទាំងប្រទេស​ដែល​ត្រូវធ្វើ ឡើង​នៅពេល​ដ៏​ខ្លី​ខាងមុខ ។
k1សារព័ត៌មាន​ស៊ីន​ហួ​បាន​ផ្សព្វផ្សាយ ថា យុទ្ធនាការ​បោសសម្អាត​អាវុធ​ជាតិ ផ្ទុះ​ចាប់ផ្ដើម​អនុវត្ដ​នៅ​ថ្ងៃទី​១៩ ខែមករា រហូតដល់​បំណាច់​ខែមីនា​ខាងមុខ​ដើម្បី ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត នូវ​អំពើហិង្សា​ណាមួយ​ដែល​កើតឡើង ជាយថាហេតុ​ពាក់ព័ន្ធ​អាវុធជាតិផ្ទុះ ។k2
​ប៉ូលិស​ចិន​ក៏បាន​ត្រួតពិនិត្យ​ទៅលើ ទីតាំង​ផលិត​កាំជ្រួច​ផ្កាភ្លើង​យ៉ាង​តឹង តែង​បំផុត ។ នៅក្នុង​ប្រទេស​ចិន បុគ្គល ដែលមាន​កាំភ្លើង​ប្រើប្រាស់​ផ្ទាល់ខ្លួន​ជា អំពើ​ខុសច្បាប់ ។ ក្រសួងមហាផ្ទៃ​ចិន បាន​បញ្ជាក់ថា បទល្មើស​ពាក់ព័ន្ធ​នឹង អាវុធជាតិផ្ទុះ​ថយចុះ​សល់​តែ​៣,៦​ភាគ រយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៤ ។k3
​ប៉ុន្ដែ​រដ្ឋលេខាធិការ​ក្រសួង​សន្ដិសុខ ចិន​បាន​បញ្ជាក់ថា សកម្មភាព​ទិញដូរ អាវុធជាតិផ្ទុះ​នៅតាម​ប្រព័ន្ធ​អ៊ី​ន​ធើ ណេ​ត​បាន​រីក​រាលដាល​ជា​ក្ដីកង្វល់​យ៉ាង ខ្លាំង​ដល់​សន្ដិសុខ​ជាតិ ។ ក្រុម​សន្ដិសុខ មាន​តួនាទី​ត្រូវតែ​ទប់ស្កាត់​រាល់​សកម្ម ភាព​ជួញដូរ​ប្រកបដោយ​ប្រសិទ្ធភាព បំផុត ចៀសវាង​រឿងរ៉ាវ​អាក្រក់​កើត ឡើង ។