​​ប្រកាស​លទ្ធផល​វិភាគ​ប្រអប់​ខ្មៅ​ផ្ទុក សំឡេង​ជា​បណ្ដោះអាសន្ន​របស់​យន្ដ​ហោះ Air Asia

0

​ក្រុម​អ្នកស្រាវជ្រាវ​បាន​បង្កើន​ការ ស្រាវជ្រាវ​ពី​មូលហេតុ​បណ្ដាលឱ្យ​យន្ដ ហោះ QZ8501 របស់​ក្រុមហ៊ុន​អាកាស ចរណ៍ Air Asia ជួប​គ្រោះថ្នាក់ ។ កាល ពីថ្ងៃ​ទី​១៩ ខែមករា លទ្ធផល​ជា​បណ្ដោះ អាសន្ន​នៃ​ការវិភាគ​ប្រអប់​ខ្មៅ​សំឡេង ក្នុង​បន្ទប់​បើកបរ​បានបង្ហាញ​s1ឱ្យឃើញ​ថា មិនមាន​សកម្មភាព​វាយប្រហារ​ភេរវកម្ម ឬក៏​អ្នកបញ្ជា​យន្ដហោះ​ធ្វើ​អត្ដ​ឃាត​ទើប យន្ដហោះ​មាន​គ្រោះថ្នាក់​បែបនេះ ។
​យន្ដហោះ Airbus A320-200 របស់ Air Asia បាន​បាត់​ខ្លួន​ចេញពី​ប្រព័ន្ធ​រ៉ា​ដា នា​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៤ ក្រោយពេល ហោះហើរ​មិនទាន់បាន​ពាក់កណ្ដាល​ផ្លូវ ផង​នោះ ដែល​ហោះហើរ​ចេញពី​ទីក្រុង ស៊ូ​រ៉ា​ប៊ីយ៉ា ឆ្ពោះទៅកាន់​សិង្ហ​បុរី ។ គ្រោះ ថ្នាក់​នោះ​បណ្ដាលឱ្យ​អ្នកដំណើរ​និង​ក្រុម អាកាសយានិក​១៦២​នាក់​ស្លាប់​ទាំងអស់​។
​ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ពួក គាត់​បាន​ស្ដាប់​ខ្សែអាត់​សំឡេង​ទាំងស្រុង ក្នុង​បន្ទប់​បើកបរ ប៉ុន្ដែ​ទើបតែ​វិភាគ បាន​ប្រមាណ​ពាក់កណ្ដាល​ប៉ុណ្ណោះ ។ លទ្ធផល គឺ​មិនមាន​សកម្មភាព​វាយ ប្រហារ​ភេរវកម្ម​នោះឡើយ ។s2
​ក្រុម​អ្នករុករក​មិនទាន់​រកឃើញ​សាក សព​អ្នកដំណើរ​ថ្មី​ទៀតឡើយ នៅពេល នេះ គេ​រង់​ចាំមើល​តួខ្លួន​យន្ដហោះ​ក៏មាន សាកសព​អ្នកដំណើរ​ដែល​ជាប់​នៅ​ទីនោះ សកម្មភាព​ស្រង់​តួខ្លួន​យន្ដហោះ​ជួប​នូវ ឧ​ប​ស័ក្ដិ​ជាច្រើន ដោយ​អាកាសធាតុ​មិន អំណោយផល ព្រោះ​រលក​ធំៗ​បង្ក​ផល លំបាក​ដល់​អ្នក​មុជទឹក ។ ការ​ស្រង់​តួ​យន្ដ ហោះ​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​បា​ឡុង ដើម្បី​ទាញ​ឡើង​មកលើ ។ មកដល់​ពេល នេះ​*​សាកសព​អ្នកដំណើរ​សរុប​៥៣​នាក់ បាន​ស្រង់​ឡើង​ចេញពី​ទឹក ហើយ​សាក សព​៤៥​នាក់​បានកំណត់​អត្ដ​សញ្ញាណ​រួច រាល់​បញ្ជូនទៅឱ្យ​សាច់ញាតិ​រៀបចំ​ធ្វើ បុណ្យ​តាម​ប្រពៃណី ។s3
​សាច់ញាតិ​អ្នកដំណើរ​នៅលើ​យន្ដហោះ ដែល​រងគ្រោះ​នោះ នឹង​ទទួលបាន​ប្រាក់ សំណង​យ៉ាងតិច ១២០​ពាន់​ដុល្លារ ហើយ ប្រសិនបើ​សាច់ញាតិ​មិនមាន​ការប្ដឹង តវ៉ា​ទេនោះ ទឹកប្រាក់​ទាំងនោះ​នឹង​ប្រគល់ ឱ្យ​ភ្លាមៗ ។