កាលពីថ្ងៃទី១៩ ខែមករា នាយករដ្ឋ មន្ដ្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បាន បញ្ជាក់ថា លោកមិនបានចេញបញ្ជាឱ្យ សភានៅក្នុងប្រទេសនេះបោះឆ្នោត ប្រឆាំងអតីតនាយករដ្ឋមន្ដ្រីយីងឡាក់ ស៊ីណាវ៉ាត្រា នៅពេលដែលការដេញ ដោលសាកសួររបស់តុលាការត្រូវបញ្ចប់ នៅក្នុងសបា្ដហ៍នេះ ។
ក្រុមអ្នកគាំទ្រអតីត នាយករដ្ឋមន្ដ្រី យីងឡាក់ស៊ីណាវ៉ាត្រា ក៏ដូចជាអតីតរដ្ឋា ភិបាលរបស់លោកស្រីបានបញ្ជាក់ថា គណៈកម្មាធិការបង្កើតច្បាប់ជាតិ NLA នឹងបោះឆ្នោតប្រឆាំងលោកស្រីយីងឡាក់ ដើម្បីបញ្ចប់ឥទ្ធិពលនយោបាយរបស់ ត្រកូលស៊ីណាវ៉ាត្រា នៅក្នុងសង្គមថៃ ។ នាយករដ្ឋមន្ដ្រីប្រាយុទ្ធ ចាន់អូចា បញ្ជាក់ ថា លោកមិនបានចេញបញ្ជាឱ្យធ្វើរឿង នោះឡើយ ក្នុងការបញ្ចប់ត្រកូលស៊ីណា វ៉ាត្រាក្នុងឆាកនយោបាយ ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាននៅទីក្រុងបាងកក លោកប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា “ខ្ញុំមិនដែលផ្ដល់ សញ្ញាណណាមួយ ហើយក៏មិនដែលចេញ បញ្ជាក់ពាក់ព័ន្ធនឹងបញ្ហាខាងលើ ។
ការដេញដោលសាកសួរបានចាប់ ផ្ដើមតាំងពីថ្ងៃទី៩ ខែមករា ពាក់ព័ន្ធនឹង តួនាទីរបស់លោកស្រីយីងឡាក់ក្នុងកម្ម វិធីជំនួយតម្លៃទិញស្រូវអង្ករ បង្កឱ្យមាន វិវាទយ៉ាងខ្លាំងជាមួយក្រុមប្រឆាំង។ នៅ ថ្ងៃទី២៣ ខែមករា ខាងមុខនេះ គណៈ កម្មាធិការបង្កើតច្បាប់ NLA និងបោះ ឆ្នោតសម្រេចថាលោកស្រីយីងឡាក់មាន ជាប់ទោសដែលឬក៏អត់ ពាក់ព័ន្ធនឹង ការតាមដានកម្មវិធីជំនួយតម្លៃស្រូវនោះ។