រដ្ឋមន្ដ្រីក្រសួងព័ត៌មានកាមេរូន លោក Issa Tchiroma Bakari នៅថ្ងៃ ទី២០ ខែមករា បានបញ្ជាក់ថា កម្លាំង ទាហានប្រទេសនេះរំដោះបានចំណាប់ ខ្មាំង២៤នាក់ ក្នុងចំណោម៨០នាក់ដែល ក្រុមបូកូហារ៉ាមចាប់ជំរិតកាលពីថ្ងៃទី ១៨ ខែមករា ។
ចំណែកចំណាប់ខ្មាំងដែលមិនទាន់ រំដោះបានកំពុងប្រឈមនឹងគ្រោះថ្នាក់ យ៉ាងខ្លាំង ។ រដ្ឋមន្ដ្រីក្រសួងការពារជាតិ កាមេរូនបានប្រកាសឱ្យដឹងថា យុទ្ធនា ការរំដោះចំណាប់ខ្មាំងក៏មានយុទ្ធសាស្ដ្រ ចរចាដើម្បីបញ្ចុះបញ្ចូលក្រុមបូកូហា រ៉ាមដោះលែងចំណាប់ខ្មាំងដែលនៅ សេសសល់ ។ ក្រសួងការពារជាតិកាមេ រូនបានប្រកាសថា គ្មានអ្វីអាចរារាំង ការសាហាវព្រៃផ្សៃរបស់ក្រុមបូកូហា រ៉ាមបានឡើយ ។
ក្រុមខ្មាន់កាំភ្លើងបូកូហារ៉ាមបង្ក បង្កើតឡើងនៅប្រទេសនីហ្សេរីយ៉ា ក្លាយ ទៅជាក្រុមអ៊ិស្លាមដែលមានសភាព គ្រោះថ្នាក់បំផុតនៅក្នុងតំបន់ ។ ចាប់ តាំងពីឆ្នាំ២០០៩មកទល់ពេលនេះ ក្រុម បូកូហារ៉ាមបានសម្លាប់ប្រជាពលរដ្ឋ ស្លូតត្រង់យ៉ាងតិច១៣ពាន់នាក់ និងជាង ១,៥លាននាក់ត្រូវរត់ចោលផ្ទះសម្បែង ចាកចេញពីតំបន់ដែលក្រុមនេះវាយ ប្រហារគ្រប់គ្រង ។
ក្រុមបូកូហារ៉ាមកាន់តែគ្រោះថ្នាក់ពី មួយថ្ងៃទៅមួយថ្ងៃ នៅពេលដែលក្រុម នេះពង្រីកទឹកដីគ្រប់គ្រងទៅកាន់ប្រទេស ជិតខាង ក្នុងនោះមានប្រទេសកាមេរូន ជាដើម ។ ក្រុមបូកូហារ៉ាមក៏បានជ្រើស រើសកម្លាំងទាហានមកពីប្រទេសកាមេ រូន ឆាដ ណៃចឺរ និងប្រទេសមួយចំនួន ទៀតដើម្បីពង្រឹងកម្លាំងពង្រីកទឹកដីតាម គោលដៅដែលពួកគេចង់បាន ។