​កូនស្រី​អគ្គនាយក​ក្រុមហ៊ុន​កូ​រាន​អ៊ែរ ឡើង​តុលាការ​

0


​កាលពី​ថ្ងៃទី​១៩ ខែមករា នាង Cho Hyun-ah អតីត​នាយក​ប្រតិ​ប​ត្ដិ និង​ជា កូនស្រី​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍ ឈានមុខ​នៅ​កូរ៉េខាងត្បូង​កូ​រាន​អ៊ែរ​បាន បង្ហាញ​វត្ដ​មាននៅ​ក្នុង​តុលាការ​ដោយ សារ​តែ​នាង​បំពាន​ច្បាប់​សុវត្ថិភាព ចរាចរណ៍​ដែនអាកាស j3ក្រោយ​ពេលដែល នាង​បាន​បណ្ដេញ​ប្រធាន​ក្រុម​បម្រើការ នៅលើ​យន្ដហោះ​ចេញ​ឱ្យ​ចុះ​វិញ​នៅ​ទី ក្រុង​ញូវយ៉ក​ដោយសារតែ​បញ្ហា​កញ្ចប់ សណ្ដែក​មួយ ។​​សកម្មភាព​បណ្ដេញ​អ្នក​បម្រើការ នៅលើ​យន្ដហោះ​របស់​នាង​Cho Hyun-ah បានធ្វើ​មតិសាធារណៈ​កូរ៉េខាងត្បូង បង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង​រយៈពេល កន្លងមក ។j2 នៅ​ថ្ងៃទី​១៩ ខែមករា នាង ត្រូវ​ឡើង​តុលាការ​នៅ​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​បកស្រាយ​ពី​បញ្ហា​ខាងលើ ។ នៅ ក្នុង​តុលាការ នាងរង​ការចោទប្រកាន់​ពី បទ​បំពាន​ច្បាប់​សុវត្ថិភាព​ចរាចរណ៍ តាម​ដែនអាកាស ដោយសារតែ​នាង​ឱ្យ ផ្លាស់ប្ដូរ​ពេលវេលា​ហោះហើរ​ដោយ​ខ្លួន ឯង គំរាមកំហែង​អ្នក​នៅលើ​យន្ដហោះ រារាំង​ក្រុម​អាកាសយានិក​បំពេញ​ការ ងារ​។​j1
​ប៉ុន្ដែ​នាង​Cho Hyun-ah បាន​ច្រាន ចោលការ​ចោទប្រកាន់​ទាំងនោះ មេធាវី របស់​នាង​បាន​បញ្ជាក់ថា ការ​ចោទ ប្រកាន់​ទាំងនេះ វា​ពិតជា​ធ្ងន់​ហួសហេតុ បើ​ប្រៀបធៀប​នឹង​សកម្មភាព​របស់​នាង នៅពេលនោះ​។ មេធាវី​របស់​នាង​បញ្ជាក់ ថា សកម្មភាព​របស់​កូនក្ដី​ខ្លួន​នៅពេល នោះ មិន​ខ្លាំងក្លា​ដូច​ការចោទប្រកាន់ នោះទេ ដោយសារតែ​យន្ដហោះ​មិនទាន់ ចេញ​ទៅដល់​ផ្លូវ​ដែល​ត្រូវ​ហោះហើរ ។ រាល់​របាយការណ៍​ប្រឆាំងនឹង​រូបនាង មិន មាន​ការពិត​ត្រូវបាន​ប្រឌិត​ឡើង​ដើម្បី ទម្លាក់កំហុស​ទាំងស្រុង​ទៅឱ្យ​កូនក្ដី របស់លោក ។j4
​នាង Cho Hyun-ah ជា​កូនស្រី​ច្បង របស់លោក ចូ យ៉ាង​ហូ ម្ចាស់​ក្រុមហ៊ុន អាកាសចរណ៍​កូ​រាន​អ៊ែរ ។ នាង​ជា​អគ្គ នាយករង​របស់​ក្រុមហ៊ុន ។ កាលពីដើម ខែធ្នូ ឆ្នាំ​២០១៤ នាង Cho Hyun-ah បាន​បង្ខំ​ឱ្យ​ប្រធាន​អ្នក​បម្រើការ​នៅលើ យន្ដហោះ​លុតជង្គង់​សុំទោស ដោយសារ តែ​មិនបាន​ហែក​កញ្ចប់​សណ្ដែក​ដាក់ ចាន​ត្រឹម​ត្រូវឱ្យ​នាង ។ សកម្ម​ភាពមិន ល្អ​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​កូ​រាន​អ៊ែរ បានធ្វើឱ្យ​មតិ​សាធារណជន​កូរ៉េខាងត្បូង ខឹងសម្បា​យ៉ាងខ្លាំង ទើប​ជំរុញឱ្យមាន ការប្ដឹង​ប្រឆាំង​រូបនាង​តែម្ដង។