សារព័ត៌មានដេលីម៉ែលបានផ្សព្វ ផ្សាយថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋIS ទើប តែបានប្រហារជីវិតបុរស១៣នាក់ ដោយសារតែពួកគេបានទស្សនាការ ប្រកួតបាល់ទាត់តាមកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីប្រកួតអាស៊ានខាប់ ២០១៤ រវាងក្រុមជម្រើសជាតិអ៊ីរ៉ាក់ នឹងក្រុម ជម្រើសជាតិប្រទេសហ្ស៊កដង់ ។
ក្រុម IS ចាប់បានអ្នកទាំងនោះមើល ការប្រកួតបាល់ទាត់តាមកញ្ចក់ទូរទស្សន៍ នៅទីក្រុងមូសាល ដែលជាទីតាំងគ្រប់ គ្រងដោយក្រុម IS ។ អ្នកទាំងនោះត្រូវ បានខ្មាន់កាំភ្លើង IS ចាប់ចង ហើយ ប្រហារជីវិតនៅទីសាធារណៈ ស្ថិតនៅទី ក្រុងមូសាលនោះតែម្ដង ។ ការប្រកួត បាល់ទាត់រវាងអ៊ីរ៉ាក់ នឹងហ្ស៊កដង់នៅទី ក្រុងប្រ៊ីសបែន ប្រទេសអូស្ដ្រាលីកាលពី ថ្ងៃទី១២ ខែមករា ដោយពេលនោះ អ៊ីរ៉ាក់យកឈ្នះ១ទល់នឹង០ ។
តាមការប្រកាសរបស់ក្រុមសិទ្ធិ មនុស្សប្រឆាំងក្រុម IS បានឱ្យដឹងថា សាកសពជនរងគ្រោះត្រូវក្រុម IS ប្រហារជីវិតដោយសារតែមើលបាត់ ទាត់ដេករដូករណែលពេញកណ្ដាលផ្លូវ ដោយសាច់ញាតិមិនហ៊ានទៅយកសាក សពមកធ្វើបុណ្យ ខ្លាចត្រូវក្រុម IS ដាក់ ទោសទណ្ឌ ។សាក្សីនៅកន្លែងកើតហេតុបាន បញ្ជាក់ថា ក្រុម IS បានប្រកាសតាម ឧគ្ឃោសនស័ព្ទថា បុរសទាំងនោះបាន ប្រព្រឹត្ដល្មើសច្បាប់ បំផ្លាញច្បាប់ សាសនា ដោយសារតែបានទស្សនាការ ប្រកួតបាល់ទាត់ ។
ការប្រហារជីវិតខាងលើក្រោយ ប៉ុន្មានដែលក្រុមនេះបានផ្សព្វផ្សាយ វីដេអូស្ដីពីបុរសពីរនាក់ត្រូវបោះពីលើ អគារកម្ពស់ជាច្រើនជាន់ចុះមកដីនៅទី ក្រុងមូសាល ដោយបុរសទាំងពីរនាក់ នេះបំពានទៅលើច្បាប់ស្រឡាញ់ភេទ ដូចគ្នា។