ឌ្រីមព្រលះជាមួយវីវ៉ាដាច់កង់មុខរបួស4នាក់ក្នុងនោះធ្ងន់ម្នាក់
> បាត់ដំបង: យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងចំណោមអ្នករបួសចំនួន4នាក់ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ បន្ទាប់ពីភាគីទាំងពីរបានបើកបរម៉ូតូយ៉ាងលឿនក្នុងទិសដៅច្រាស់គ្នាកាលពីវេលាម៉ោង8យប់ថ្ងៃទី20-1-15 ត្រង់ចំនុចស្រែ100 ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង ខេត្តបាត់ដំបង ហើយបានរេចង្កូតទៅប៉ះគ្នាយ៉ាងពេញទំហុឹងរួចមក។តាមការបំភ្លឺពីសាក្សីដែលនៅក្បែចំនុចកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគឺមានម៉ូតូម៉ាកឌ្រីមមួយគ្រឿងព៌ណខ្មៅដោយមានយុវជនម្នាក់ជាអ្នកបើកបរដោយ
ស្ថិតក្នុងល្បឿនយ៉ាងលឿនផងដែរ លុះមកដល់ត្រង់ចំនុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកវីវ៉ា ព៌ណក្រហមនិងមានមនុស្សជិះគ្នា3នាក់ក្នុងទិសដៅច្រាស់គ្នា ហើយល្បឿនក៏លឿនដូចគ្នា ប៉ុន្តែ នៅពេលទៅជិតដល់គ្នាគឺភាគីម្ខាងៗហាក់បីដូចជាបាត់ម្ចាស់ការរៀងៗខ្លួន ក៏បានរេចង្កូតទៅប៉ះគ្នាយ៉ាងពេញទំហុឹងបណ្តាលអោយម៉ូតូឌ្រីមដាច់កង់មុខ
ចេញពីតួតែម្តង ចំណែកអ្នកបើកបរបានហោះផ្លោងទៅបោកនឹងថ្នល់ធ្វើអោយរងរបួសជាទំងន់ ដោយឡែកមនុស្សដែលជិះម៉ូតូវីវ៉ាគឺរងរបួសបន្តិចបន្ទួចតែប៉ុណ្ណោះ ។
ភ្លាមៗនោះដែរក្រោយពីទទួលបានព័ត៌មានរួចមកសមត្ថកិច្ចនៃ្ារិយាល័យចរាចរផ្លូវគោកបានចុះទៅដល់ចំនុចកើតហេតុ ព្រមទាំងបានបញ្ជូនភាគីរងគ្រោះដែលធ្ងន់ធ្ងរទៅកាន់មន្ទីរពេទ្យព្រមទាំងបានត្រួតពិនិត្យត្រង់កន្លែងកើតហេតុហើយបានបញ្ជាក់ និងសន្និដ្ឋានថា
ភាគីទាំងពីរគឺគ្មានអ្នកណាបានសេពសុរាឡើង ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរដែលបានកើតឡើងនេះគឺបណ្តាល មកពីភាគីទាំងពីរមានការបើកបរលឿនហួសកំណត់ស្ទើរតែបាត់បង់ម្ចាស់ការទៅហើយបានជាមានការប៉ះទង្គិចគ្នាខ្លាំងបែបនេះ ហើយម្យ៉ាងទៀតផ្លូវដែលត្រូវបើកបរមានសភាពងងឹតថែមទៀតផងដូច្នេះនៅពេលដែលពើបប្រទះគ្នាគឺមិនអាចគេចទាន់
ឡើយ ចំពោះអត្តសញ្ញាណគឺគេគ្រាន់តែដឹងថាជនដែលរងរបួសធ្ងន់នោះមានឈ្មោះ ឡឹង តែប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរដើម្បីរង់ចាំដោះស្រាយជាក្រោយ ទាំងនេះគឺជាកំហុសក្នុងការបើកបរដោយខ្វះការប្រុងប្រយ័ត្ន ៕



































