ជនជាតិ រុស្ស៊ី ភេទ​ប្រុស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​

0


​សៀមរាប : ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៥​កន្លងទៅ ក្រោម​ការបញ្ជា​ដឹកនាំ​កម្លាំង​ផ្ទា​ល់ពី​សំណាក់​លោក វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​និង​លោក វរសេនីយ៍ត្រី ជា គឹម​សាន នាយការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​02 kheng khemra 21-01-2015ខេត្តសៀមរាប ។ លោក វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ បានអោយដឹងថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ ។02 kheng khemra 21-01-2015 ជាក់ស្តែង​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​តែងតែបាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការងាររដ្ឋបាល​ចំពោះ​ជនបរទេស​ដែល​រស់នៅក្នុង​ក្រុង​សៀមរាប​និង​មក​ប្រក​បរប​ផ្សេងៗ ផងដែរ ។ ដោយ​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានបញ្ជាក់​ថា​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ក្នុង​ការិយាល័យ​របស់លោក​បានទទួល​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ថា​បុរស​ជនជាតិ រុស្ស៊ី ម្នាក់​មក​ជួល​បន្ទប់​ដើម្បី​ស្នាក់នៅ​ហើយ​មិន​ព្រម​បង់លុយ​ថ្លៃឈ្នួល​បន្ទប់​ស្ថិតនៅ​ក្នុងភូមិ មណ្ឌល ៣ សង្កាត់ ស្លក្រាម ក្រុង​សៀមរាប ភ្លាមៗ នោះ​សមត្ថកិច្ច​ជំនាញ​ក៏បាន​ចុះទៅ​ដល់ទី​តាំង​ផ្ទះជួល​បន្ទប់​ខាងលើ​និង​បាន​នាំខ្លួន​បុរស​ជនជាតិ រុស្ស៊ី ម្នាក់នេះ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​បន្ត ។ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ធ្វើការ​ឃាត់ខ្លួន​និង​បានធ្វើការ​សួរនាំ​និង​ត្រួតពិនិត្យ​រកមើល​ឯកសារ​ពី​ជនបរទេស​រូបនេះ​មិនមាន​លិខិតឆ្លងដែន ឫ ឯកសារ​សម្គាល់​ខ្លួន​ហើយ​នោះ​រហូតមកដល់​ថ្ងៃទី​២១​ខែមករា​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​បុរស​ជនជាតិ រុស្ស៊ី ម្នាក់នេះ​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត​ដោយ​ចោទប្រកាន់​ពីបទ​ស្នាក់នៅ​ខុសច្បាប់​៕02 kheng khemra 21-01-2015
 លោក ខេង ខេមរា​