សៀមរាប : ក្នុងសកម្មភាពខាងលើនេះត្រូវបានធ្វើឡើងជាប្រចាំនៅតាមបណ្តោយផ្លូវជាតិសម្ខាន់ៗក្នុងក្រុងសៀមរាប ។ ជាក់ស្តែងនៅយប់ថ្ងៃទី២០ខែមករាឆ្នាំ២០១៥នេះលោក វរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថាលោកបានដឹកនាំកម្លាំងនគរបាលក្នុងការិយាល័យជំនាញចុះអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបធ្វើការរឹតបណ្តឹងច្បាប់ចរាចរណ៍នៅពេលយប់ចំពោះ
អ្នកបើកបរគ្រប់រូបដែលមិនព្រមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅត្រង់ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និង ខេត្តសៀមរាប គឺក្នុងគោលបំណងដើម្បីដាស់តើនក្រើនរំលឹកដល់អ្នកបើបរគ្រប់រូបអោយមានការប្រុងប្រយ័ត្នជានិច្ចក្នុងការបើកបរ ដោយខេត្តសៀមរាបជាតំបន់ទេសចរណ៍ផងនោះ ។ លោក វរសេនីយ៍ទោ ជឹម សុវណ្ណ បានបន្តអោយដឹងទៀតថាជាលិទ្ធផលបន្ទាប់ពីសមត្ថកិច្ចជំនាញបានចុះធ្វើការផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាពក៏ដូចជា
បន្ទាប់ពីបានធ្វើការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំងពេលថ្ងៃនិងពេលយប់រួចមកសមត្ថកិច្ចបានសង្កេតឃើញថាអ្នកបើកបរភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍តែនៅសេសសល់មួយភាគតូចតែប៉ុណ្ណោះដែលមិនព្រមចូលរួមគោរពច្បាប់ចរាចរណ៍តែទោះបីជាយ៉ាងណាក៏ដោយក៏ក្នុងនាមការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល
ខេត្តសៀមរាបនៅតែបន្តការងារជំនាញរបស់ខ្លួនអោយបានជាប្រចាំដើម្បីធានាអោយបាននូវសុវត្ថិភាពចរាចរណ៍អោយកាន់តែមានភាពល្អប្រសើរអោយស្របទៅនិងពាក្យស្លោក ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ៕
លោក ខេង ខេមរា



































