ទីក្រុង​តូ​ក្យូ​ប្រតិកម្ម​ចំពោះ​ការទាមទារ​ប្រាក់​លោះ​២០០​លាន​ដុល្លារ​សម្រាប់​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​២​នាក់​

0

​ក្រោយ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​IS ផ្សព្វ ផ្សាយ​ឃ្លី​ប​វីដេអូ​គំរាម​សម្លាប់​ចំណាប់ ខ្មាំង​ជនជាតិ​ជប៉ុន​២​នាក់ លើកលែងតែ ទទួលបាន​ប្រាក់​លោះ​២០០​លាន​ដុល្លារ ក្នុង​រយៈពេល​៧២​ម៉ោង រដ្ឋាភិបាល​ទី ក្រុង​តូ​ក្យូ​បានប្រកាសថា នឹងមិន​បន្ធូរ បន្ថយ ឬ​ចុះ​ញ៉ម​ចំពោះ​អំពើ​ខាងលើ នោះឡើយ ។s1
​ក្រុម​IS បានសម្លាប់​ចំណាប់ខ្មាំង លោកខាងលិច​៥​នាក់​កាលពី​ខែសីហា ឆ្នាំ​២០១៤ ប៉ុន្ដែ​នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រុម​នេះ​គំរាម​សម្លាប់​ចំណាប់ខ្មាំង ជនជាតិ​ជប៉ុន ។ ការសម្រេច​ខាងលើ របស់​ក្រុម IS ជា​សារ​មួយ​ផ្ញើ​ទៅដល់ រដ្ឋាភិបាល​ជប៉ុន​ឱ្យ​បញ្ចប់​ការផ្ដល់​ជំនួយ ក្នុង​សកម្មភាព​វាយប្រហារ​ក្រុម IS ដែល​ដឹកនាំ​ដោយ​អាមេរិក ។s2

ក្រោយ ទទួលបាន​ឃ្លី​ប​វីដេអូ​ទាំងនោះ រដ្ឋា​ភិ បាល​របស់​នាយករដ្ឋមន្ដ្រី​ស៊ីន​ហ្សូ អា​បេ ប្រកាសថា តូ​ក្យូ​នឹងមិន​បន្ធូរបន្ថយ ឬ​ចុះ ញ៉ម​ចំពោះ​ក្រុម​ភេរវកម្ម​ខាងលើ​នោះ ឡើយ ។ នៅពេលនេះ រដ្ឋាភិបាល​តូ​ក្យូ មិនទាន់​បានផ្ដល់​ចម្លើយ​ថា តើ​ព្រម ប្រគល់​ប្រាក់​ដើម្បី​លោះ​ចំណាប់ខ្មាំង​ជន ជាតិ​ជប៉ុន​២​នាក់​ដែរឬទេ​?
​នៅក្នុង​សុន្ទរកថា របស់​នាយក​រដ្ឋ មន្ដ្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ ពេល បំពេញ​ទស្សនកិច្ច​ទៅកាន់​តំបន់​ជ​ម្ឈិ​ម បូព៌ា លោក​បញ្ជាក់ថា ទីក្រុង​តូ​ក្យូ​នឹង ខិតខំ​អស់ពី​សមត្ថភាព​ជួយ​ឱ្យ​ទាល់តែ បាន​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ត្រូវ​ក្រុម​IS ចាប់ខ្លួន​ដោយ​ប្រើ គ្រប់​វិធីសាស្ដ្រ ។ ជនជាតិ​ជប៉ុន​២​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មានឈ្មោះ Kenji Goto Jogo និង Haruna Yukawa​។ នាយករដ្ឋមន្ដ្រី​ជប៉ុន​បញ្ជាក់ថា អាយុ ជីវិត​ចំណាប់ខ្មាំង​ទាំងពីរ​ជា​អាទិភាព ដំបូង​គេ​បង្អស់ ហើយ​លោក​បានស្នើ​ដល់ ក្រុម​IS ដោះលែង​ចំណាប់ខ្មាំង​ជាបន្ទាន់​។
​ឪពុក​ចំណាប់ខ្មាំង​ទាំងពីរ​នាក់​មាន ការតក់ស្លុត​យ៉ាងខ្លាំង​ដែល​បាន​មើល ឃើញ​រូបភាព​កូនប្រុស​ទាំងពី​រ​របស់ខ្លួន ត្រូវ​ក្រុម​IS ចាប់ខ្លួន​គំរាម​សម្លាប់​បែប នេះ ។ នៅពេលនេះ​ជប៉ុន​កំពុង​វិភាគ​ទៅ លើ​ឃ្លី​ប​វីដេអូ​ទាំងនោះ​ថា​តើ​ជា​ការពិត ដែរឬទេ ។
​ចំណែក​មន្ដ្រី​អាមេរិក​បាន​បញ្ជាក់ថា មកទល់ពេលនេះ ក្រុម IS បាន​ឃុំខ្លួន ចំណាប់ខ្មាំង​លោកខាងលិច​តែ​២​នាក់ ប៉ុណ្ណោះ ក្នុងនោះ​មាន​អ្នកសារព័ត៌មាន អង់គ្លេស និង​បុគ្គលិក​ផ្ដល់ជំនួយ​មនុស្ស ធម៌​អាយុ​២៦​ឆ្នាំ​ជា​ស្ដ្រី​ជនជាតិ​អាមេរិក ប៉ុន្ដែ​មិនបាន​បញ្ជាក់​ពី​ចំណាប់ខ្មាំង​ជន ជាតិ​ជប៉ុន​នោះឡើយ ។s3
​ទីក្រុង​តូ​ក្យូ​ក៏បាន​ចូលរួម​សម្ពន្ធ​មិ​ត្ដ ដែល​ដឹកនាំ​ដោយ​អាមេរិក​ដើម្បី​ប្រឆាំង ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​IS ដោយ​ផ្ដល់ ជំនួយ​ជា​ប្រយោល មិនបាន​បញ្ជូន​កម្លាំង ទាហាន ឬ​សព្វាវុធ​ទៅ​វាយប្រហារ​ផ្ទាល់ នោះឡើយ ។
​ការផ្សព្វផ្សាយ​រូបភាព​ទាមទារ​ប្រាក់ លោះ​ចំណាប់ខ្មាំង ជា​យុទ្ធសាស្ដ្រ​របស់ ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​ក្នុងការ​ស្វែងរក ប្រាក់ចំណូល​មក​ផ្គត់ផ្គង់​ក្រុម​របស់ខ្លួន​ឱ្យ ដំណើរការ​ឆ្ពោះទៅមុខ​សម្រេច​គោល ដៅ​បង្កើត​អាណាចក្រ​អ៊‌ិ​ស្លាម​របស់ខ្លួន ឡើងវិញ 9