មេទ័ព​អ៊ីរ៉ង់​គំរាម​តបត​អ៊ីស្រាអែល ដោយ​មិន​អាណិតអាសូរ​

0

​កាលពី​ថ្ងៃទី​២០ ខែមករា មេទ័ព អ៊ីរ៉ង់​បាន​គំរាមកំហែង​តបត​អ៊ីស្រាអែល ដោយ​មិនមាន​ការយោគយល់​ក្រោយ ពេល​អ៊ីស្រាអែល​វាយប្រហារ​តាម​ដែន អាកាស​កាលពី​ថ្ងៃទី​១៨ ខែមករា ទៅ លើ​ក្បួន​រថយន្ដ​នៅ​តំបន់​ព្រំដែន​ស៊ី​រី និង អ៊ីស្រាអែល​នៅ​ខ្ពង់រាប​ហ្គោ​ឡែ​ន​បណ្ដាល ឱ្យ​មនុស្ស​ជាច្រើន​ស្លាប់ ក្នុងនោះ​មាន មេបញ្ជាការ​កងទ័ព​ក្រុម​ហេស​បូ​ឡាស៍ និង​មេទ័ព​អ៊ីរ៉ង់​មួយរូប​ឈ្មោះ​មូ​ហា​ម៉េ​ដ អា​លីដា​ឌី ។f5
​សារព័ត៌មាន Tasnim របស់​អ៊ីរ៉ង់ បាន​ដកស្រង់​សម្ដី​អគ្គមេបញ្ជាការ​កង ទ័ព​ប​ដិ​វត្ដ​ន៍​ប្រជាជន​អ៊ីរ៉ង់​នាយ​ឧត្ដម សេនីយ៍​ម៉ូ​ហា​ម៉េ​ដ អា​ល្លី ចា​ហ្វា​រី បាន ប្រកាសថា អ៊ីស្រាអែល​គួរតែ​ប្រុង ប្រយ័ត្ន​ទុកជាមុន​ពី​ការវាយប្រហារ​តាម បែប​“​ផ្លេកបន្ទោរ​”​ហើយ​អ៊ីរ៉ង់​នឹង​គាំទ្រ ដល់​ក្រុម​អ៊‌ិ​ស្លាម​នៅ​មជ្ឈិមបូព៌ា​រហូត ដល់​ការដួលរលំ​ចុងក្រោយ​នៃ​របប​គ្រប់ គ្រង​ដោយ​ជនជាតិ​ជ្វី​ប ។f1
​ក្នុងពេល​ជាមួយគ្នា​នោះដែរ បណ្ដាញ ទូរទស្សន៍​ហ្វ្រេស​ធី​វី បាន​ផ្សព្វផ្សាយ​ពី ការប្រកាស​របស់​ប្រធានរដ្ឋសភា​អ៊ីរ៉ង់ លោក​អា​ល្លី ឡា​រី​ចា​នី ដោយ​ចោទ ប្រកាន់​អ៊ីស្រាអែល​ឈរ​ពីក្រោយ​រាល់ សកម្មភាព​វាយប្រហារ​ភេរវកម្ម​នៅ មជ្ឈិមបូព៌ា ពិសេស​នៅក្នុង​ប្រទេស​ស៊ី​រី​។ ទន្ទឹមនឹងនោះ លោក​ក៏បាន​អំពាវនាវ អនុវត្ដ​វិធីសាស្ដ្រ​ចាំបាច់​ប្រឆាំងនឹង អ៊ីស្រាអែល ។f2
​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ មេដឹកនាំ សាសនា​ជាន់ខ្ពស់​អ៊ីរ៉ង់ លោក​អា​ល្លី ខា​មឺ ណេ ក៏បាន​ថ្កោលទោស​ដល់​អ៊ីស្រាអែល ពី​ការវាយប្រហារ​ខាងលើ​ជា​សកម្មភាព មិនអាច​ទទួលយកបាន ។f3

ភាគី​អ៊ី​ស្រា អែល​បាន​បដិសេធ​ពិភាក្សា​ពី​ករណី​ខាង លើ ប៉ុន្ដែ​អ៊ីស្រាអែល​បាន​បង្កើន​ការ យាមល្បាត​តាម​បណ្ដោយ​ព្រំដែន​ភាគ ខាងជើង ពិសេស​នៅ​តំបន់​ខ្ពង់រាប​បូ​ឡែ​ន ដោយ​ដាក់​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ ដែនអាកាស​សម្រាប់​ទប់​ទល់នឹង​ការ​វាយ សងសឹក​ពី​ក្រុម​ហេស​បូ​ឡាស៍ 9