​រថយន្ត​ចំនុះ​១​តោន​កន្លះ​បើក​ថយក្រោយ​កិន​កុមារា​អាយុ​១​ឆ្នាំ ស្លាប់​យ៉ាង​តក់ស្លុត​

0

​កំពង់ឆ្នាំង​៖​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ ដឹក​ពង​ទា​មួយគ្រឿង​បាន​បើក​ថយក្រោយ ជាន់​កុមារា​អាយុ​១​ឆ្នាំ​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អាធម្ម​នៅ​កន្លែង​។ ហេតុ​ការ​ណ៏​ដ៏​អកុសល​នេះ​កើតឡើង នៅវេលា​ម៉ោង ១​និង​៥០​នាទី​រសៀល​ថ្ងៃទី ២០ ខែ មករា ឆ្នាំ​២០១៥ នៅ​ភូមិ​តា​អត ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ។lk
​ ​លោក ហ៊ុល វាសនា អធិការនគរបាល ស្រុក​កំពង់ត្រឡាច​បាន​និយាយថាៈ កុមារា​រងគ្រោះ​មាន​​ឈ្មោះ ប៊ុន សួរ អាយុ​១​ឆ្នាំ មាន​ឪពុក​ឈ្មោះ អ៊ី​ន វ​ទ្ឋី អាយុ​២៧​ឆ្នាំ ម្តាយ​ឈ្មោះ គាវ អាយុ​២៤​ឆ្នាំ ម្តាយ ជា​អ្នករកស៊ី​លក់​ពង​ទា​ក្នុងភូមិ ។​មុនពេល​កើតហេតុ មាន​រថយន្ត​កូរ៉េ​មួយគ្រឿង ដែលជា​ម៉ូ​ញ​របស់​ស្ត្រី​ជា​ម្តាយ​កុមារ​រងគ្រោះ បាន​​បើករថយន្ត​ដឹក​ពង​ទា​យកមក​ដាក់អោយ ។3

ក្រោយពេល​ជញ្ជូន​ពង​ទា​ចេញពី​រថយន្ត​ដាក់អោយ​រួចរាល់ ហើយ អ្នកបើកបរ​រថយន្ត​បាន​បើករថយន្ត​ថយក្រោយ​ដើម្បី​បត់​ត្រឡប់​ចេញទៅ​វិញ ប៉ុន្តែ​មិនបាន​ប្រយ័ត្ន ខណៈ​ពេលនោះ​កុមារា​រងគ្រោះ​បាន​ដើម​ក​ពីក្រោយ​រថយន្ត​ក៏បាន​ជាន់​ក្មេង​នោះ​បណ្តាល​អោយស្លាប់​នៅ​កន្លែងកើតហេតុ​យ៉ាង​តក់ស្លុត​ពី​ឪពុកម្តាយ និង​អ្នក​បានឃើញ​ហេតុ​ការ​ណ៏ ។lkj
​ ​លោក​បាន​បន្តថាៈ ពេល​កើតហេតុ​ខណៈពេល​សមត្ថកិច្ច​មិនទាន់​ទៅដល់ ជីតា​កុមារ​រងគ្រោះ​
​បាន​ព្រម​សម្រុះសម្រួល​ទទួលយក​សំណង​ពី​រថយន្ត​បង្ករ តែ​មិនបាន​ដឹងថាៈ​ប៉ុន្មាន​នោះទេ ហើយក៏​បាន អោយ​អ្នកបើករថយន្ត​នោះ​បើក​ចេញទៅ​វិញ​។​

ប៉ុន្តែ​ក្រោយពី​ដំណឹង​នេះ​បានដឹង​ដល់​សមត្ថកិច្ច នគរបាល មូលដ្ឋាន និង​រាយ​ការ​ណ៏​មក​លោក លោក​ក៏បាន​ឆ្លង​យោបល់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង ហើយ​លោក​ក៏បាន​បញ្ជា​អោយ​តាម​ចាប់ ទើប​កម្លាំង​សមត្ថកិច្ច​ទាក់ទង​ជាមួយ​នគរបាល ខេត្តកំពង់ស្ពឺ ហើយ​ចាប់​រថយន្ត​នោះបាន​នៅ​ស្រុក​ឧ​ត្ត​ង្គ​ខេត្តកំពង់ស្ពឺ ។​e1
​ ​លោក​បាន​បញ្ចា​ក់ថាៈ រថយន្ត​បង្ករ​នោះ​ម៉ាក​គា (​ឡាន​កូរ៉េ )​ព​ណ៏​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​2U. 5263 បើកបរ​ដោយ​បុរស​ឈ្មោះ លី (​តា​លី​) នៅ​ផ្សា​របាក់​ដឹង ខេត្តកំពង់ស្ពឺ ។
​ ​រថយន្ត​និង​អ្នកបើកបរ​ខាងលើ​ត្រូវបាន​នគរបាល​នាំយក​មកកាន់ អធិការដ្ឋាន​នគរបាល ស្រុក​
​កំពង់ត្រឡាច ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕