​ជនជាតិ​វៀតណាម​ម្នាក់​មានមុខរ​បរជា​អ្នក​លួច​ឆក់​ត្រី​ក្នុង​តំបន់​អភិ​ក្ស​ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ ​នេសាទ​ព័ទ្ធ​ចាប់ខ្លួនបាន​ទាំងយប់​ប្រគល់អោយ​លោក​ព្រះរាជអាជ្ញា​ខេត្ត​

0

​កំពង់ឆ្នាំង​៖​បុរស​ជនជាតិ​វៀតណាម​ម្នាក់​មានមុខ​របរ​ខាង​លួច​ឆក់​ត្រី​(​ឆក់​ត្រជាក់​)​ត្រូវបាន​ប្រជា​នេសាទ​ក្នុង​សហគមន៍​នាំគ្នា​ឡោមព័ទ្ធ​ចាប់ខ្លួនបាន​ក្នុងពេលដែល​គេ​កំពុង​ធ្វើ​សកម្ម ភាព​ឆក់​ត្រី​នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ចំណុច​អន្លង់​ឬ​ស្សី​ឃុំ​កំពង់ព្រះ​គគីរ​។​ការបង្ក្រាប​និង​ចាប់ខ្លួន​ជនល្មើស​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​៤​និង​១០​នាទី​យប់​ទាបភ្លឺ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៥​។​z1
​ ​ប្រជាពលរដ្ឋ​ជា​សមាជិក​សហគមន៍​នេសាទ​ឃុំ​កំ​ព​អ់​ព្រះ​គគីរ ស្រុក​បរិបូណ៌​បាន​និ យាយ​អោយដឹងថា​៖​នៅ​យប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ សមាជិក​ក្នុង​សហគមន៍​នេសាទ​
​ចំនួន​១៣​នាក់ បាន​ប្រើប្រាស់​កាណូត​បា​ឡា​ស្មាច់​ចំនួន​៤​គ្រឿង នាំគ្នា​បើក​ល្បាត​ក្នុង​តំ​
​បន់​អភិរក្ស​បាន​ប្រទះឃើញ កាណូត​បា​ឡា​ស្មាច់​១​គ្រឿង​មាន​មនុស្ស​២​នាក់​កំពុង​ឆក់​ត្រី​ក្នុ​
​ង​តំបន់​អភិរក្ស​។​z3

ពេលនោះ​ពួកគាត់​បាន​ទូរ​សព្ទ័​ទាំងយប់​សុំ​យោបល់​លោក ឯក ស៊ុន​រស្មី​
​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ក្រោយពី​ទទួលបាន​បញ្ជារ​អោយ​ចាប់ខ្លួន​ជនល្មើស​ហើយ​
​នោះ ពួកគាត់​បាន​បើកកាណូត​ព័ទ្ធចាប់​ខ្លួន​ជនល្មើស និង​បាន​បើកកាណូត​បំ​បុក​កាណូត​ជនល្មើស​តែម្តង ទើប​ចាប់ខ្លួន​ជនល្មើស​បាន​ម្នាក់​និង​ម្នាក់ទៀត​បាន​មុជ​ចូលក្នុង​ទឹក​ហែល​បុក​គោក​ឡើង​រត់​គេចខ្លួនបាត់​។​
​ ​ជនល្មើស​ដែល​ចាប់ខ្លួនបាន​មានឈ្មោះ ដង យាំង​ខឿន អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ចុង​
​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចំណែក​គ្នា​គេ​ដែល​បាន​រត់​គេចខ្លួនបាត់​មានឈ្មោះ​
​យ៉ាវ អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​សង្កាត់​ជាមួយគ្នា​។​នៅ​ចំពោះមុខ​លោក​ឯក ស៊ុន​រស្មី​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​ជនល្មើស​បាន​សារភាពថា​គេ​បាន​ឆក់​ត្រី​បែបនេះ​ចំនួន​
៣​ថ្ងៃ​មកហើយ គឺ​បើកកាណូត​ឆក់​នៅ​គ្រប់​ទីកន្លែង​និង​ឆក់​ក្នុង​ចំណុច​ខាងលើនេះ​។​
​សម្ភារៈ​ជា​ភ​ស្តុ័​តាង​ដែល​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ដកហូត​បាន​ពី​ជន​ល្មើ​
​ស​រួមមាន​៖​កាណូត​បា​ឡា​ស្មាច់​១​គ្រឿង​អាំង​វ៉ា​ត់​ទ័​រ​ឆក់​ត្រជាក់​១​គ្រឿង កន្ត្រង​ដង​ឆក់​១
​អាគុយ​១០០​អំពែ​១​គ្រឿង​និង​ត្រី​ដែល​គេ​ឆក់​បាន​ជាង​២​គីឡូ​។​z2

​ជនល្មើស​និង​វត្ថុតាង​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹកបញ្ជូន​មកកាន់​កំពង់ផែ​ទេសចរណ៍​
​មាត់ទន្លេ​ផ្សារ​ក្រោម សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ហើយ​បាន​ប្រគល់ជូន​លោក ព្រះរាជ​
​អាជ្ញាសាលា​ដំបូង​ខេត្ត​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៥​។​ក្នុង​
​ពេលនោះ​ដែរ​លោក ឯក ស៊ុន​រស្មី​បាន​ជួយឧបត្ថម្ភ​ប្រេងម៉ាស៊ូត​៣០​លីត្រ​និង​ថិ​ការ​មួយចំនួនទៀត​សំរាប់​ចាក់កាណូត និង​ហូប​អាហារ​ពេលព្រឹក​ជូន​ប្រជាព​រដ្ឋ​ទាំងនោះ​ផងដែរ​។​
​ ​វត្ថុតាង​និង​ជនល្មើស​ត្រូវបាន​លោក​ព្រះរាជអាជ្ញា ប្រគល់អោយ​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទា​ទោ​
​សជន​ល្មើស​ឆក់​ត្រី​តាម​ប​ញ្ញ​តិ្ត​ច្បាប់​៕​