ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងសាទៅកាន់សហរដ្ឋអាមេរិក ទាំងមូលដែលជាសាប្រចាំឆ្នាំ២០១៥ត្រូវបានប្រកាសនៅក្នុងសភាកាលពីថ្ងៃទី២០មករា ២០១៥ ។ ខ្លឹមសារក្នុងសា សហរដ្ឋនោះបានថ្កោលទោសដល់រុស្ស៊ី និងប្រកាសគាំទ្រអ៊ុយក្រែន ដោយលោក បព្ជាក់ទៀតថា ប្រទេសធំមិនអាចគំរាម ប្រទេសតូចតាចនោះឡើយ ។
សាសហរដ្ឋដែលបានប្រកាសនៅព្រឹក ថ្ងៃទី២១មករា (កម្ពុជា) លោកអូបាម៉ា និយាយទៅកាន់តំណាងរាស្ដ្រដែលមកពី គ្រប់រដ្ឋរបស់អាមេរិកថា “យើងតែងតែ រក្សាច្បាប់ទម្លាប់ជាប្រទេសធំ មិនត្រូវ គំរាមកំហែងសំឡុតប្រទេសតូចតាច តាមរយៈប្រឆាំងសកម្មភាពបង្កឱ្យមាន ជម្លោះក្នុងតំបន់ជាក់ស្ដែង រុស្ស៊ីបានគាំទ្រ ក្រុមបះបោអ៊ុយក្រែនប្រឆាំងរដ្ឋាភិបាល។ អាមេរិកបានសម្រេចគាំទ្រអ៊ុយក្រែន និងសម្ពន្ធមិត្ដណាតូ ។
ការដែលលោកអូបាម៉ាបានលើក ឡើងពីបញ្ហាខាងលើ បន្ទាប់ពីកម្លាំង ទាហានអ៊ុយក្រែនចោទប្រកាន់ទាហាន រុស្ស៊ី ថាបានចូលមកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់ និងវាយប្រហារទៅលើ ទាហានរដ្ឋាភិបាលអ៊ុយក្រែនទៀតផង ទាំងនោះ បានបំពានទៅលើកិច្ចព្រមព្រៀង ឈប់បាញ់ដែលបានចុះកិច្ចសន្យាកាលពី ខែកញ្ញា ឆ្នាំ២០១៤ ។
នៅក្នុងសារបស់សហរដ្ឋប្រធានាធិបតី អូបាម៉ា ក៏បានលើកឡើងពីសកម្មភាព វាយប្រហារភេរវកម្មទៅលើបណ្ដាញ ព័ត៌មានពីក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS នៅ ក្នុងប្រទេសបារាំង ។
ក្រៅពីនេះលោកក៏បានអំពាវនាវដល់ សភាអាមេរិកបញ្ចប់ការដាក់ទណ្ឌកម្ម ទៅលើប្រទេសគុយបាដែលអូសបន្លាយ រយៈពេលជាងកន្លះសតវត្សកន្លងមក ។ លោកអូបាម៉ាមានប្រសាសន៍ថា រដ្ឋាភិ បាលរបស់លោកបានខិតខំបញ្ចប់គោល នយោបាយដែលហួសកាលបរិច្ឆេទជា យូរណាស់មកហើយ ។ ពិសេសនូវអ្វី ដែលអាមេរិកបានធ្វើ ហើយមិនមាន ប្រសិទ្ធភាពរយៈពេលជាង៥០ឆ្នាំកន្លង មកដល់ពេលដែលត្រូវធ្វើឱ្យថ្មីមកវិញ។
នៅក្នុងឆ្នាំនេះ សភាអាមេរិកគួរតែ ចាប់ផ្ដើមអនុវត្ដបញ្ចប់ទណ្ឌកម្មទៅលើ ប្រទេសគុយបាដើម្បីទំនាក់ទំនងប្រសើរ ឡើងវិញ ដោយអាមេរិកត្រូវតែបញ្ជូន គណៈប្រតិភូមួយក្រុមទៅកាន់គុយបា ពិភាក្សានៅថ្ងៃទី២២-២៣មករានេះ ។
នៅក្នុងសាសហរដ្ឋនោះដែរ លោក អូបាម៉ាបានបញ្ជាក់ថា សេដ្ឋកិច្ចប្រទេស ជាតិបានវិវត្ដន៍យ៉ាងប្រសើរហើយ ដល់ ពេលដែលអាមេរិកត្រូវតែកាត់បន្ថយ គម្លាតរវាងអ្នកមាននឹងអ្នកក្រ ក្នុងសង្គម អាមេរិក ។