​ស្ទាវ​២​ក្រុម​បង្ហោះ​ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​ស្លាប់​១​របួស​៣​នាក់​

0

ខេត្តកំពង់ធំៈ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំនុច​ភូមិ កំពង់ធំ​សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលមកពី​ម៉ូតូ​២​គ្រឿង​បាន​ព្រលះ​គ្នា​យ៉ាង​ពេញទំហឹង និង​បានធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​៣​នាក់​របួសធ្ងន់​នឹង​ស្រាល កាលពី​វេលា​ម៉ោង ៧.៤៥​នាទី​ក្បាល​ព្រលប់ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៥​។​DSCN2723
​តាម​ប្រភព​ពត៌មាន​ពី​អ្នកឃើញ​ហេតុការណ៍ មុនពេល​កើតហេតុ​បាន​ឲ្យ​ដឹងថា​មាន​ម៉ូតូ​២​គ្រឿង​ទី​១ ម៉ូតូ​ម៉ាក .​វេ​វ​សេរី ឆ្នាំ ២០០៤.​ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ បាន​ព្រលះ​ជាមួយនិង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស្មាស​សេរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ខណៈពេលដែល​បើកបរ ប​ញ្ជ្រា​សទិស​គ្នា លុះ​មកដល់​ចំនុចកើតហេតុ ក៏បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មាន​DSCN2716

មនុស្សម្នា​ក់បាន ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​របួសស្រាល រីឯ​២​នាក់​ទៀត​របួសស្រាល សាកសព​ត្រូវបាន​គេ​ស្គាលឈ្មោះ ហាក់ ហុង ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ស្លាប់​នៅ​និង​កន្លែង​ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ស្មា​ក់រី​វូ និង​ទី​២. ឈ្មោះ​យុន ថា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​វិហារ​សួរ​គ៏ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម របួសស្រាល​!​ចំណែក​ភាគី​ខាង ម៉ូតូ​វេ​វ​របួសស្រាល​ទី​១.​ឈ្មោះ ធន់ ធី​ម ភេទ​ប្រុស​អាយុ​២០​ឆ្នាំ និង​ទី​២.​ឈ្មោះ យាន រស្មី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ប​ល្ល័​ង្គ​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន​!។​DSCN2725
​ក្រោយពី​កើតហេតុ សាកសព​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍ ពិនិត្យឃើញថា ជនរងគ្រោះ​បាន​ស្លាប់​បាត់បង់ ជីវិត​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​ក៏​ដោយសារតែ​បោក​ក្បាល​ទៅនឹង​ថ្នល់ បែក​លលា​ក្បាល​ស្លាប់​ភ្លាមៗ​បណ្តាលមកពី​មិនបាន​ពាក់មួក​សុ​វត្តិភាព ក្រោយមក​ទើប​សាច់ញ្ញាតិ​ដឹកយក​ទៅផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម ប្រពៃណី​។​DSCN2717
​តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ បាន​និយាយថា ចូលក្នុង​ឆ្នាំ ២០១៥​នេះ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ករណី នៅក្នុង​ក្រុង​ស្ទឹងសែន ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ ក្នុងនោះ​គឺ​បណ្តាលមកពី​ជាតិ​ស្រវឹង ចំណែក​អ្នក​ខ្លះទៀត​និយាយថា ក្រោយពី​រដូវ​ច្រូតកាត់​រួច តាម​ភូមិ​តែងតែមាន​ពិធីបុណ្យ និង​រាំវង់ ក្មេង​ទាំងប្រុស​ទាំងស្រី​បានធ្វើ​ដំណើរ​ប្រសេច ប្រសាច​ពេញ​លើ​ដងផ្លូវ ពេលខ្លះ​ជិះ​ម៉ូតូ​ដង្ហែរ​គ្នា បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង ។​

ដោយ ផន សុជាតិ