កំពងធំ=ស្ត្រីឈ្មួញឈើដុះស្លែពូកែសំដី២នាក់ដែលធ្វើឲ្យសមត្ថកិច្ចនានាជាពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើទន់ ត្រចៀកហើយបើកដៃអោយដឹកឈើទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងចេញពីស្រុកសណ្ដាន់ឆ្លងកាត់តាមផ្លូវដងកំបិតឆ្ពោះទៅដាក់តាមដេប៉ូនានាក្នុងស្រុកបារាយណ៍
ក្នុងខេត្តកំពង់ធំដែលគេស្គាល់ថាមានឈ្មោះរ៉ននិងម្នាក់ទៀតឈ្មោះលុចនោះសព្វថ្ងៃនេះត្រូវបានគេរាយការណ៍ថាបាននិងកំពុងតែធ្វើសកម្មភាពដឹកជញ្ជួនឈើយ៉ាងអាណាធិបតេយ្យបំផុត។បើតាមសមត្ថកិច្ចខ្លះបានលួចបង្ហើបថាឈ្មួញរូបនេះគឺពូកែប្រើសំដីផ្អែមល្ហែមលួងលោមអោយសមត្ថកិច្ចទន់ត្រចៀកណាស់តែ ពេលដល់ត្រើយហើយគឺសើយគូទដាក់តែម្តង។

ពាក់ព័ន្ធទៅនិងសកម្មភាពដឹកជញ្ជួនឈើចេញពីស្រុកសណ្តាន់នេះដែរបើតាមប្រភពពត័មានពីប្រជាពលរដ្នបានខ្សឹបប្រាប់ថាលោកសៅវណ្ណនីនាយផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ដែលគេដឹងថាមានជាប់ពាក់ព័ន្ធទៅនិងករណីនៅពីក្រោយបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ក៏ដូចជាលោកចាន់មន្នីនាត់នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់នោះគឺជាអ្នកបានបើកភ្លើងខៀវអោយឈ្មួញឈើដុះស្លែទាំងនេះធ្វើសកម្មភាពដឹកឈើចេញពីទឺកដីរបស់ខ្លួនមិនតិចជាង១៥គ្រឿងទេក្នុង១យប់១ថ្ងៃកត្តាទាំងនេះហើយដែលធ្វើអោយមានមតិរិះគន់ពីមហាជនថាបើ
សង្ឃឹមលើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់តំបន់ក្រោមឪវាទលោកសៅវ៉ាន់នីធ្វើការបង្ក្រាបនោះគឺយ៉ាប់ហើយពោលគឺទាល់តែមានបញ្ចាពីលោកព្រះរាជអាជ្ញាទើបធ្វើការបង្ក្រាបទាំងទើសទាល់បំផុត ក្នុងនោះដែរប្រជាពលរដ្នដែលបានស្គាល់ពីចរឹកចែលុចចែរ៉នប្រាប់មិនអោយបញ្ចេញឈ្មោះរបស់គាត់ទេហើយប្រាប់ថាចែលុចចែរ៉នគាត់មិនដែរក្លាចសមត្ថិកិច្ចណាម្នាក់ឡើយព្រោះគាត់រកស៊ីឈើនេះតាំងពីនៅផ្ទះខ្ទមរហូតមកដល់ផ្ទះវេឡាមិនដែលខ្លាចនរណាម្នាក់ឡើយកុំថាឡើយព្រះរាជអាជ្ញា។

ជាក់ស្តែងដូចជាស្ត្រីឈ្មួញឈើឈ្មោះចែរ៉ននិងចែលុចនេះទោះបីគេដឹងថាគឺជាមេឈ្មួញធំរកស៊ីបទល្មើស ដឹកជញ្ជួនឈើឡើងដុះស្លែទៅហើយក្តីប៉ុន្តែមិនទាន់ឃើញមានការបង្ត្រាបទាល់តែសោះជាហេតុធ្វើឲ្យមជ្ឈដ្ឋានជាច្រើនបានរិះគន់ថាឈ្មួញទាំង២នាក់ខាងលើនេះតែងតែផ្តល់លាភសក្ការឲ្យទៅសមត្ថកិច្ចជំនាញពាក់ព័ន្ធជាពិសេសមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើសណ្តាន់តែម្តង។ប៊ុនរិទ្ធី០១២៩០៦៤០៩



































