បទល្មើស​ព្រៃឈើ​នៅ​ស្រុក​សណ្តាន់​កំពុងតែ​ធ្វើអោយ​ឈ្មួញ​ក្រ​អើត​ក្រ​ទង​អាង​ខ្លួន​ជា​តំ​ឡង​មេព្រៃ​

0

​កំពង់ធំ​=​ស្ត្រី​ឈ្មួញ​ឈើ​ដុះ​ស្លែ​ពូកែសំដី​១​នាក់​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​នានា​ជាពិសេស​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទន់ ត្រចៀក​ហើយ​បើកដៃ​អោយ​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ស្រុក​សណ្ដាន់​ឆ្លងកាត់​តាមផ្លូវ​ដង​កំបិត​ឆ្ពោះទៅ​ដាក់​តាម​ដេប៉ូ​នានា​ក្នុងស្រុក​បារាយណ៍​ក្នុង​ខេត្តកំពង់ធំ​ដែល​គេ​បាន​ស្គាល់ឈ្មោះ​ចែ​លុច​សព្វថ្ងៃនេះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាននិងកំពុង​តែ​ធ្វើ​សកម្មភាព​ដឹក​ជ​ញ្ជួ​ន​ឈើ​ទ្វា​យ៉ាង​អាណាធិបតេយ្យ​បំផុត​។​DSCN2733

បើតាម​សមត្ថកិច្ច​ខ្លះ​បាន​លួច​បង្ហើប​ថា​ឈ្មួញ​រូបនេះ​គឺ​ពូកែ​ប្រើ​សំដី​ផ្អែមល្ហែម​លួងលោម​អោយ​សមត្ថកិច្ច​ទន់​ត្រចៀក​ណាស់​តែ ពេល​ដល់ត្រើយ​ហើយ​គឺ​សើយ​គូទ​ដាក់​តែម្តង ព្រោះតែ​អាង​ខ្លួន​ជា​តំ​ឡង​មេព្រៃ បញ្ចេញ​រឹកពារ ក្រ​អើត​ក្រ​ទង​ពុំ​ខ្លាច​ច្បាប់​ព្រោះតែ​ខ្លួន​បាន​បងលុយ​អោយ​សមត្ថកិច្ច​តាម​ដងផ្លូវ​រួចរាល់​ជាប្រចាំ​។DSCN1548
​ពាក់ព័ន្ធ​ទៅ​និង​សកម្មភាព​ដឹក​ជ​ញ្ជួ​ន​ឈើ​ចេញពី​ស្រុក​សណ្តាន់​នេះដែរ​បើតាម​ប្រភព​ព​ត័​មាន​ពី​ប្រជា​ពល​រដ្ន​បាន​ខ្សឹប​ប្រាប់ថា​លោក​សៅ​វណ្ណ​នី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​សណ្ដាន់​ដែល​គេ​ដឹងថា​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​និង​ករណី​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ក៏ដូចជា​លោក​ចាន់​មន្នី​នា​ត់​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​នោះ​គឺជា​អ្នក​បាន​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ទាំងនេះ​ធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ទឺ​កដី​របស់ខ្លួន​មិនតិចជាង​១៥​គ្រឿង​ទេ​ក្នុង​១​យប់​១​ថ្ងៃ​កត្តា​ទាំងនេះហើយ​ដែល​ធ្វើអោយ​មានមតិ​រិះគន់​ពី​មហាជន​ថាបើ​DSCN2729

សង្ឃឹមលើ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​តំបន់​ក្រោម​ឪ​វាទ​លោក​សៅ​វ៉ាន់​នី​ធ្វើការ​បង្ក្រាប​នោះ​គឺ​យ៉ាប់​ហើយ​ពោលគឺ​ទាល់​តែមាន​បញ្ចា​ពី​លោក​ព្រះរាជអាជ្ញា​ទើប​ធ្វើការ​បង្ក្រាប​យ៉ាង​ទើសទាល់​បំផុត ក្នុងនោះដែរ​ប្រជា​ពល​រដ្ន​ដែល​បាន​ស្គា​ល់ពី​ច​រឹក​ចែ​លុច​យ៉ាងច្បាស់​បាន​ប្រាប់ថា​ចែ​លុច​ម្នាក់ នេះ​បាន​អ​ញ្ចើ​ញ​អ្នកកាសែត ទៅ​ថត​ដល់ទី​កន្លែង​ដែល​ខ្លួន​បាន​ដឹកឈើ​ជាប្រចាំ​ទៀតផង​ហើយ​គាត់​មិនដែល​ក្លាច​សម​ត្ថិ​កិច្ច​ណា​ម្នាក់​ឡើយ​ព្រោះ​គាត់​រកស៊ី​ឈើ​នេះ​តាំងពី​នៅផ្ទះ​ខ្ទម​រហូតមក​ដល់ផ្ទះ​វេ​ឡា​មិនដែល​ខ្លាច​នរណាម្នាក់​ឡើយ​កុំថាឡើយ​ព្រះរាជអាជ្ញា ព្រោះ​ឈើ​របស់គាត់​មានច្បាប់​។​DSCN1546
​ជាក់ស្តែង​ដូចជា​ស្ត្រី​ឈ្មួញ​ឈើ​ឈ្មោះ​ចែ​លុច​នេះ​ទោះបី​គេ​ដឹងថា​គឺជា​មេ​ឈ្មួញ​ធំ​រកស៊ី​បទល្មើស ដឹក​ជ​ញ្ជួ​ន​ឈើ​ឡើង​ដុះ​ស្លែ​ទៅហើយ​ក្តី​ប៉ុន្តែ​មិនទាន់​ឃើញ​មានការ​ប​ង្ត្រា​ប​ទាល់តែសោះ​ជាហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​បាន​រិះគន់ថា​ឈ្មួញ​ទាំង​១​នាក់​ខាងលើនេះ​តែងតែ​ផ្តល់​លាភ​សក្ការ​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជាពិសេស​មន្ត្រី​ជំនាញ រដ្ឋបាល​DSCN2733

ព្រៃឈើ​សណ្តាន់​តែម្តង ក្នុងនោះដែរ​សម​ត្ថិ​កិច្ច​ម្នាក់​បាន​ប្រាប់ថា​តាំងពី​ខ្លួន ភ្ជាប់​សាច់​ភ្ជាប់​ឈាម​ជា​តំ​ឡង​ជាមួយ​មេព្រៃ​មក​គឺ​បង្កើន​រឹកពារ​ក្រ​អើត​ក្រ​ទង កាង​ឈើ​របស់ខ្លួន​ពេញទំហឹង​តែម្ដង ហើយ​ប្រជា​ពល​រដ្ន​បាន​សួរថា​តើ​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​បានទទួល​លាប​សក្កា​រះ​ពី​ឈ្មួញ​ម្នាក់​នេះដែរ​ឬ​អត់​បានជា​ឈ្មួញ​បានដៃ​ដូច្នេះ​៕​ផន សុខជាតិ