ប៉ោយប៉ែត =កម្មករអូសរទេះនិងម្ចាស់ទំនិញដឹកតាមរទេះបបានលើកគ្នាធ្វើបាតុកម្មតវ៉ាអង្វរដល់សមត្ថកិច្ចគយនិងអាជ្ញាធរពាក់ព័ន្ធសុំបន្ធូរបន្ថយកម្រិតអនុវត្តច្បាប់ដោយរឹតបន្តឹងការឆែកឆេរ និងបង់ពន្ធគយរាល់ទំនិញដឹកតាមរទេះអូស។ពុំនោះទេ ពួកខ្លួននឹងស្លាប់ឬត្រូវធ្វើ
ចំណាក់ស្រុកទៅធ្វើកញ្ជះគេនៅប្រទេសថៃហើយ។បាតុកម្មដែលទាក់ទាញអ្នកចូលរួមរជាង១០០នាក់នៅជាងម៉ោង១០ព្រឹកថ្ងៃទី ២២ មករា ២០១៥នេះធ្វើឡើងនៅចំណុចលើផ្លូវជាតិលេខ ៥និងរោងអតីតផ្សាររ៉ាចាស់ភូមិ/សង្កាត់/ក្រុងប៉ោយប៉ែត ហើយកកស្ទះចរាចរណ៍ផ្លូវតែម្តង។
ប្រភពព័ត៍មានបានអោយដឹងថា: លើកនេះទិដ្ឋភាពតវ៉ាពុះកញ្ជ្រោលនិងតឹងតែងជាងមុនខ្លាំង ដោយសារការប៉ះទង្គិចផលប្រយោជន៍ ជីវភាពពួកកម្មករ និងម្ចាស់ទំនិញដឹកតាមរទេះកាន់តែជ្រាលជ្រៅជាងមុន។ហើយគយក៏រឹតបន្តឹងមួយថ្ងៃបន្តិចៗរហូតស្ទើរដាច់ខ្យល់។
បាតុករទាមទារអោយគយនិងកម្លាំងអន្តរាគមន៍ការពាេប្រតិបត្តិការរបស់គយបន្ធូរបន្ថយការត្រួតពិនិត្យនិងចាប់បង់ពន្ធទំនិញតូចតាចរបស់ពួកខ្លួន។
ហើយបើចាប់បង្ខំប្រមូលរទេះអូសរាប់រយមកត្រួតពិនិត្យនៅទីលានត្រួតពិនិត្យតែមួយបែបនេះ សុំធ្វើអោយស្មើភាពគ្នាដែរគឺប្រមូលរថយន្តធំៗដឹកទំនិញពីថៃមកដាក់ទីលានតែ១កន្លែង ហើយទំនិញត្រួតមើលម្តងមួយៗដែរ ទោះជាបានប្រកាសពន្ធហើយក៏ដោយ។ម្យ៉ាងទៀតទំនិញដឹកតាមរទេះដែរ តែជារបស់ម្ចាស់ខ្លះបែរជាសមត្ថកិច្ចមិនត្រួតពិនិត្យអោយល្អិតដូចៗគ្នាទេ។
លោកនង ធឿន អភិបាលរងក្រុងប៉ោយប៉ែត លោក អីុ ឃីម អនុប្រធានការិយាល័យគយច្រកទ្វារព្រំដែនប៉ោយប៉ែតបានទៅសម្របសម្រួលដោយសុំតំណាងបាតុករមកប្រជុំដោះស្រាយគ្នានៅទីលានវិញ៕



































