ទុស្សេ​ចរន្តអគ្គិសនី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះថ្ម​ក្រោម​ឈើ នៅ​ស្រុក​ស្វាយចេក​

0


​បន្ទាយមានជ័យ​:
ផ្ទះថ្ម​ក្រោម ឈើ​លើ ទំហំ ៨​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ មួយ​ខ្នង​បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ ដោយសារតែ​ទុស្សេ​ចរន្តអគ្គិសនី នៅ​ភូមិ​តា​វ៉ឺ​ក ឃុំ​ទ្រាស ស្រុក​ស្វាយចេក កាលពី​ម៉ោង ២:៣០​នាទី រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៥ ។​លោក ជា ស្លូញ អធិការនគរបាល ស្រុក​unknownស្វាយចេក បានអោយដឹងថា​: ម្ចាស់ផ្ទះ​នេះ មានឈ្មោះ ញ៉ូ​ង យី អាយុ ៣៧​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ព្រឿង មាលា អាយុ ៣៣​ឆ្នាំ​។ ពួកគេ​ជា​ថៅកែ​ទិញ​-​លក់​ស្រូវ​។​
លោក​បាន​បញ្ជាក់ថា ដោយសារ​ទុស្សេ​ខ្សែភ្លើង គឺ​ភ្លើង​បាន​ឆេះ​ចេញ ពីក្នុងផ្ទះ​ប៉ែក​ខាងលើ បណ្តាលអោយ​ឆេះ​អស់​តែ​ផ្នែក​ខាងលើ ព្រោះ​មានការ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ទាន់ពេល ពី​អ្នក​ជិ​ខាង​ជួយ​ទើប​វា​មិន​ឆេះ​អស់ទាំង​ស្រុង​។​ម្ចាស់ផ្ទះ​រងគ្រោះ បាន​អះអាងថា ភ្លើង​បាន​ឆេះ​បំផ្លាញ​ផ្នែក​ឈើ​លើ​របស់​ផ្ទះ លុយ ៥០ ម៉ឺន​បាត មាស​៥​តម្លឹង និង​សម្ភារ​: ខោអាវ​យ៉ាង​សន្ធឹក​ថែមទៀត​៕