សង្ស័យ​តូចចិត្ត​និងប្រពន្ធ​លែងលះ​បុរស​ម្នាក់​ចងក​សំលាប់ខ្លួន​

0

​ខេត្ត​ត្បូងឃ្មុំ​: បុរស​ម្នាក់​បានបញ្ចប់​ជីវិត​ដោយ​ចងក​សំលាប់ខ្លួន​នៅ​ខាងក្រោយ​ផ្ទះ បន្ទាប់ពី​បាត់​ខ្លួន​១​ថ្ងៃ​១​យប់ ហើយ​ការធ្វើរ​អ​ដ្ឃ​ឃាដ​បានសំរេច​នេះ​ត្រូវបាន​គេ​សង្ស័យថា តូចចិត្ត​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​និង​ក្រោយមក​បាន​លែងលះគ្នា​។​​សព​ជនរងគ្រោះ​ត្រូវបាន​ប្រទះឃើញ​នៅ​ម៉ោង​photo 2 photo 2១០,៣០​នាទី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៤​នៅ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន​ក្នុងភូមិ​៦៧​ចំការកៅស៊ូ ឃុំ​ថ្ម​ពេ​ជ ស្រុក​-​ខេត្ត ត្បូងឃ្មុំ​។​​ប្រភព​សម្មត្ថកិច្ច​បាន​ឲ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡេង ហ៊ាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ​ដឹងថា ជង​រងគ្រោះ​បាន​បាត់​ខ្លួន​១​ថ្ងៃ​១​យប់​មកហើយ​។ ហើយ​មូលហេតុ​ត្រូវបាន​គេ​បង្ហើប​ឲ​ដឹងថា មកពី មាន​ជំលោះ​លែងលះ​ជាមួយ​ប្រពន្ធ រយះពេល​ពី​ខែ​មកហើយ​។​​ទាក់ទង​និករ​ណី​នេះដែរ​សម្មត្ថកិច្ច​បាន​ប្រាប់​ឲ​ដឹងថា សព​ជនរងគ្រោះ​បន្ទាប់ពី​សម្មត្ថកិច្ច​ត្រួតពិនិត្យ​កោសល្យ​វិ​ច្ច​យ័ ថា​គ្មាន​ពាក់​ព​ន្ធ័​និង​រឿង​ឃាតកម្ម ក៏ត្រូវ​បានប្រគល់​ទៅ​សាច់ញាតិ​យកទៅ​ធ្វើរ​បុ​ណ្ប​តាម​ប្រពៃណី​៕

​វ​ណ្ណះ​