បុរសម្នាក់បានធ្វើអតឃាត ចង ក សម្លាប់ខ្លួនដោយខ្លួនឯងនៅលើដើមអំពិល កាលពីថ្ងៃទី 21 ខែមករា ឆ្នាំ2015 ស្តិតនៅក្នុងមូលដ្ឋានចំការកៅស៊ូថ្មពេជ្រ ភូមិ 67 ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោក សន ហ៊ិន ជាឆ្មាំការពារមូលដ្ឋាន ថ្មពេជ្រ និង អ្នកភូមិបានប្រាប់ឳ្យដឹងថា នៅមុនពេលកើត ហេតុ ជនរងគ្រោះ បានបាត់ខ្លួន មួយថ្ងៃ មួយយប់ លុះព្រឹកឡើងនៅម៉ោង 10 និង 30នាទី ថ្ងៃខែឆ្នាំដដែល ត្រូវ បានប្រជាពលរដ្ឋក្នុងភូមិប្រទះឃើញ សព្វជនរងគ្រោះ ចង ក នៅលើដើម
អំពិល ខាងក្រោយផ្ទះ បន្ទាប់ត្រូវបានប្រជាពលរដ្ឋ បានរាយការណ៍ទៅ មេភូមិហើយមេភូមិបានរាយការណ៍កម្លាំងនគបាលជំនាញនៃ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចុះមកត្រួតពិនិត្យ និង ធ្វើកុសល់វិច្ច័យ ភ្លាមៗផងដែរ ។
ប្រភពពត៌មាន ពីកន្លែងកើតហេតុ បានប្រាប់បន្តទៀតថាជនរងគ្រោះមានឈ្មោះ ឡេង ហ៊ាន ភេទប្រុស អាយុ 36ឆ្នាំ ជាលេខាភូមិ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ តែម្នាក់ឯង មូលហេតុនៃការ ធ្វើអតឃាតចងក ដោយសារមានជម្លោះជាមួយប្រពន្ធ និងបានលែងលះគ្នាជាមួយប្រព្ធបានចំនួនជាង 2ខែមកហើយ ។
លោក ស៊ួស ស៊ាងលី អធិការនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឳ្យដឹងថា ក្នុងករណី នេះលោកក៏បានបញ្ជាឳ្យកម្លាំងជំនាញរបស់លោកចុះទៅត្រួតពិនិត្យ និងធ្វើកុសលវិច្ច័យ បានឳ្យដឹងថា ជនរងគ្រោះ ពិតជាបានធ្វើអតឃាតជងក សម្លាប់ខ្លួនឯងពិតប្រកដមែន
បន្ទាប់កមក៏បានប្រគល់សាកសព្វ ឳ្យក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ភមិក្បាលថ្នល់ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។



































