អាវុធហត្ថ​ខណ្ឌដូនពេញ​ចាប់ខ្លួន​ភេទ​ទី​៣​ម្នាក់​ឆក់​កាបូប​ជន​បេ​ទ​រសនៅ​សង្កត់​ផ្សារ​ថ្មី​៣

0


​ភ្នំពេញ ៖ ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ពេល​កំពុង​ចុះ​ល្បាត នៅក្នុង​ភូមិសាស្ដ្រ បាន ដេញចាប់​ខ្លួន ភេទ​ទី​៣​ម្នាក់ ក្រោយពី​ឮ​ជន រង​គ្រោះជា​ជនបរទេស បាន​ស្រែក​ឆោឡោ ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព ឆក់យក​កាបូប​ពី ក្នុង​រថយន្ដ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ ខែ មករា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្លូវ​លេខ​១៧២ កែង​៥១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។​q5
​មន្ដ្រី​អាវុធហត្ថ​ខណ្ឌដូនពេញ បានបញ្ជាក់ ថា ជនសង្ស័យ​រូបនេះ ឈ្មោះ​សុវណ្ណ​ម៉ូ​ល្ដា ហ្វា អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ កាត់ដេរ ស្នាក់នៅ​ផ្ទះជួល​ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រីឯ ជនរងគ្រោះ​វិញ ឈ្មោះ​អុង ប៉ូ​ហេង អាយុ ៥២​ឆ្នាំ ជា​ជនជាតិ​ម៉ាឡេស៊ី មុខរបរ​វិស្វករ ខាង​បច្ចេកទេស​ផ្លូវថ្នល់​។​q3
​មន្ដ្រី​អាវុធហត្ថ​បាន​បន្ដថា ក្រោយពី​ឃាត់ ខ្លួន​ជនសង្ស័យ​រូបនេះ សមត្ថកិច្ច​បាន​ដកហូត កាបូបស្ពាយ របស់​ជនរងគ្រោះ​មកវិញ កុំព្យូទ័រ មួយគ្រឿង ម៉ាស៊ីន​ថត លិខិត​ឆ្លង និង​ទូរស័ព្ទ​ជាដើម ។​q2
​តាម​ដំណើររឿង​នៅវេលា​ម៉ោង​កើតហេតុ ខាងលើ ខណៈដែល​កម្លាំង​អាវុធហត្ថ​កំពុង ល្បាត​កំពុង​ល្បាត តាម​បណ្ដោយ​ផ្ល្លូ​វ​១៥៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់​តែមាន ប្រជាពលរដ្ឋ​និង​សន្ដិសុខ បាន​ដេញចាប់​ជន សង្ស័យ​ម្នាក់​ជា​ភេទ​ទី​៣ ដោយមាន​កាន់កា បូ​ប​ក្នុង​ដៃ និង​ស្រែកថា ចោរៗ ។ ពេលនោះ កម្លាំង​អាវុធហត្ថ បាន​ដេញ​ពីក្រោយ​ចាប់ ប្រផាប់​ប្រ​ភីង រហូតដល់​ចំណុច​ផ្លូវ​លេខ​១៥៨ កែង ៨១ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ទើប ឃាត់​បាន ។​
​ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ​រូបនេះ ប្រជាពលរដ្ឋ​និង​សន្ដិសុខ បាន​រាយការណ៍ ប្រាប់​កម្លាំង​ថា ជននេះ​បាន​លួច​កាបូបស្ពាយ ក្នុង​រថយន្ដ​របស់​ជ​ន​ជាតិ​ម៉ាឡេស៊ី ទើប​សមត្ថ កិច្ច​អាវុធហត្ថ បាន​ទាក់ ទង​ទៅ​ជនរងគ្រោះ មក​ដាក់ពាក្យ បណ្ដឹង​តាម​នីតិវិធី​និង​ដើម្បី ដាក់បន្ទុក​កាន់តែ​ធ្ងន់ធ្ងរ ទៅលើ​ជនសង្ស័យ​។​q1
​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៥ នេះ អាវុធហត្ថ​ខណ្ឌដូនពេញ បាន​បញ្ជូន​ខ្លួន ទៅកាន់​ទីបញ្ជាការ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់ ។​
​ ​